ព័ត៌មានជាតិ
ក្រសួងអប់រំ ណែនាំគណៈកម្មការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុបាក់ឌុប
ក្រសួងអប់រំ យុវជន និងកីឡា រៀបចំកិច្ចប្រជុំ ស្តីពី ការណែនាំបច្ចេកទេសយន្តការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។ នេះបើតាមការផ្ដល់ព័ត៌មាន ពីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

កិច្ចប្រជុំ ប្រារព្ធនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ ដោយប្រព្រឹត្តទៅក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និង លោក កែវ ធីវុធ្ធ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ តំណាង កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមានការចូលរួមពីសំណាក់ ប្រធាន-អនុប្រធាន និងសមាជិកគ្រប់គណៈកម្មការ ពាក់ព័ន្ធនឹងដំណើរការស្រង់បូកពិន្ទុ និងផ្ទៀងផ្ទាត់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីណែនាំពង្រឹងបន្ថែមពីគោលការណ៍ និងបច្ចេកទេសជំរុញឱ្យដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ត្រូវបានអនុវត្តដោយភាពត្រឹមត្រូវ តាមបច្ចេកទេសស្របតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានប្រកបសុក្រឹតភាព។

ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់គណៈកម្មការជ្រោមជ្រែង ដំណើរការកំណែទាំងអស់ និងបានណែនាំក្រើនរំលឹកឲ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យរឹងមាំ ព្រមទាំងបានស្នើឱ្យបន្តរក្សាស្មារតីម៉ត់ចត់ច្បាស់លាស់ក្នុងការបំពេញការងារនេះរហូតដល់បញ្ចប់ដំណើរការកំណែដោយជោគជ័យ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


