ព័ត៌មានជាតិ
រកឃើញទូកខ្លាំងក្នុងការប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង
ក្រោយការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ពេលនេះ បានរកឃើញទូកដែលជាប់ចំណាត់ហើយ។

លទ្ធផលក្រោយការប្រណាំងគ្រប់ចំនួន៤ជើង ទទួលបានដូចខាងក្រោម ៖
+ ប្រភេទទូកប្រពៃណីខ្នាត អន្តរជាតិ ផែនទី១
– ចំណាត់ថ្នាក់លេខ១ បានទៅលើទូក ឈ្មោះ ព្រះខ័នមានជ័យបារមីបូព៌ា ទូកពាក់ស្លាកលេខ១១ មក ពីកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយប្រើថិរវេលា១១ នាទី០៤វិនាទី០១
ចំណាត់ថ្នាក់លេខ២ ៖ទូកឈ្មោះ រិទ្ធីសែនមានជ័យ ទូកពាក់ស្លាកលេខ១២ មកពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រើថិរវេលា ១១ នាទី ១៥វិនាទី២៤
– ចំណាត់ថ្នាក់លេខ ៣ បានទៅលើទូកឈ្មោះ ស.ស.យ.ក ខេត្តស្វាយរៀង ទូកពាក់ស្លាកលេខ ១៣ មកពីខេត្តស្វាយរៀង ប្រើថិរវេលា១១នាទី ២២វិនាទី០១
+ ចំពោះលទ្ធផលផែនទី២
-ចំណាត់ ថ្នាក់លេខ១បានទៅលើទូកឈ្មោះ អធិរាជឥន្រ្ទីសែនជ័យបារមីដូនពេញ ទូកពាក់ស្លាកលេខ៤៥ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថិរវេលា១០នាទី ៤៨វិនាទី៧៨។
-ចំណាត់ថ្នាក់លេខ២បានទៅលើទូកឈ្មោះ គ្រុឌមាសតេជោសែនជ័យ ទូកពាក់ស្លាកលេខ៣៨ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប ប្រេីថិរវេលា១០ នាទី ៥៥វិនាទី ២១
ចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ គ្រុឌសែនជ័យបារមីព្រះនរាយណ៍ ទូកលេខ៣៩មកពីកងរាជអាវុធហត្ថខេត្តកណ្តាល ថិរវេលា១១ នាទី ០០វិនាទី៦២។
+ប្រភេទទូកក្ដារបីសន្លឹកផ្នែកនារី
ចំណាត់ថ្នាក់លេខ១បានទៅលើទូកឈ្មោះ ៧មករា ចិត្តតែមួយ ទូកលេខ៥៩ មកពីសមាគមទូកខេត្តកណ្តាលថិរវេលា០៧ នាទី ២៧ នាទី ៤៩
ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ កំពង់ស្ពានសែនជ័យបារមីទឹកវិល ទូកពាក់ស្លាកលេខ៥៨ មកពីសាលាស្រុករមាសហែក ថិរវេលា ០៨ នាទី ៣២ នាទី ២៧
+ផ្នែក បុរស
ចំណាត់ថ្នាក់លេខ១បានទៅលើទូកឈ្មោះ នាគខៀវមានជ័យ ទូកពាក់ស្លាកលេខ៦៤ មកពីវត្តស្លាកែតខេត្តកណ្តាលថិរវេលា ០៦នាទី ៤៩វិនាទី០៣។
ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះកូននាគឆ្លងដែន ទូកពាក់ស្លាកលេខ៦៣ មកពី វត្តស្លាកែត ខេត្តកណ្តាល ថិរវេលា០៦ នាទី៥៣វិនាទី៣២។
ចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ អធិរាជសែនជ័យបារមីយាយដូន ទូកពាក់ស្លាកលេខ៦១ មកពី កងរាជអាវុធហត្ថរាជធានីភ្នំពេញថិរវេលា០៧ នាទី០៧វិនាទី២០។
សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២០លានរៀល លេខ២ ១៥លានរៀល លេខ៣ ១០លានរៀល ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា៥លានរៀល លេខ២ ៣លានរៀល និងលេខ៣ ១លានរៀល ។ ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ដែលមិនទទួលបានជ័យលាភី ទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ៥០ម៉ឺនរៀលផងដែរ៕
អត្ថបទ ៖ ភក្ដី






-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


