ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យមានការប្រឡងតែងនិពន្ធ ពានរង្វាន់៧មករា សន្តិភាព និងការជួបជុំអ្នកនិពន្ធបណ្តាប្រទេសទន្លេមេគង្គ
នាព្រឹកថ្ងៃ ចន្ទ ៨ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណប្រជាជនកម្ពុជា គាំទ្រឲ្យមានការប្រឡងតែងនិពន្ធ ពានរង្វាន់៧មករា សន្តិភាព និងការជួបជុំអ្នកនិពន្ធតាមបណ្តាប្រទេសទន្លេមេគង្គ។

ក្នុងជំនួបនេះ សម្ដេចតេជោ បានធ្វើការគាំទ្រចំពោះគោលបំណង និងទិសដៅទៅអនាគតរបស់សមាគមអ្នកនិពន្ធខ្មែរ ដើម្បីឲ្យស្ថាប័ននេះកាន់តែទទួលកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ថែមទៀត ក្នុងការចងក្រងនិពន្ធលើស្នាដៃប្រវត្តិសាស្ត្រពិត របស់ប្រទេសកម្ពុជា។

លោកបណ្ឌិត ជ័យ ចាប បានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ បានចូលជួបសំដែងការគួរសម បើទោះបីជារូបសម្តេច មានការងារមមាញឹកជាច្រើនយ៉ាងណាក្តី។ លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានជម្រាបជូនសម្តេចតេជោ ពីសកម្មភាពការងារនាពេលកន្លងទៅ របស់សមាគមអ្នកនិពន្ធខ្មែរ លើការប្រមូលផ្តុំអ្នកស្រាវជ្រាវ ការចងក្រងតែងនិពន្ធ លើការដែលរាជរដ្ឋាភិបាលសម្រេចបាន។

លោកប្រធានបានជម្រាបជូន សម្តេចតេជោ ពីការរៀបចំប្រឡងស្នាដៃតែងនិពន្ធប្រចាំឆ្នាំ របស់សមាគមក្រោមប្រធានបទ ពានរង្វាន់ ៧មករា សន្តិភាព ដែលគ្រោងធ្វើនៅពេលខាងមុខ។ លោកប្រធាន ក៏បានជម្រាបជូនសម្តេចតេជោ ពីគោលបំណងនៃការរៀបចំឲ្យមានការជួបជុំនៃអ្នកនិពន្ធរបស់បណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីធ្វើការពិភាក្សាលើការងារសិក្សាស្រាវជ្រាវ និងទិសដៅទៅថ្ងៃអនាគតលើស្នាដៃតែងនិពន្ធ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សំដែងនូវការគាំទ្រពីគោលបំណង និងទិសដៅរបស់សមាគមអ្នកនិពន្ធខ្មែរ ដែលបានសម្រេចនូវស្នាដៃមួយចំនួន នាពេលកន្លងមក។ សម្តេចតេជោបានវាយតម្លៃខ្ពស់ ចំពោះស្នាដៃរបស់អ្នកនិពន្ធខ្មែរ ប៉ុន្តែសម្តេចស្នើឲ្យមានការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យស្នាដៃរបស់អ្នកនិពន្ធកាន់តែទទួលបាននូវភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ។

សម្តេចតេជោ បានស្នើឲ្យសមាគមអ្នកនិពន្ធខ្មែរ ចូលរួមពិនិត្យ មើលលើតែងនិពន្ធរឿងអប់រំខ្លីៗ ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម ឬ ក្នុងទីកតុក ដែលមានផ្នែកខ្លះខុសពីសច្ចៈភាពរបស់សង្គម ខុសការពិតធ្វើឲ្យប៉ះពាល់ដល់សង្គម។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា បើសរសេរពីប្រវត្តិសាស្ត្រ អ្នកនិពន្ធត្រូវយល់ឲ្យច្បាស់ពីប្រវត្តិសាស្ត្រ ស្រាវជ្រាវប្រវត្តិសាស្ត្រឲ្យបានច្បាស់លាស់ កុំយកគំនិតផ្ទាល់ខ្លួនទៅបញ្ចេញ៕





-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៥ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក