Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ស្វាគមន៍​ចំពោះ​កិច្ចសហការ​ជាមួយ​សហជីព​ក្នុង​ការ​លើកកម្ពស់​វិស័យ​ការងារ​កាន់តែ​ប្រសើរ

បានផុស

នៅ

​ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្តែង​ការស្វាគមន៍ និង​លើកទឹកចិត្ត​ដល់​សហជីព​ទាំងអស់​នៅ​កម្ពុជា ប្រើ​យន្តការ​ពិភាក្សាគ្នា និង​សហការគ្នា​ដើម្បី​ផ្លាស់​ប្តូរ​បទពិសោធន៍​គ្នា​ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ការងារ​កាន់តែ​មាន​ភាព​ល្អប្រសើរ​។ ការ​លើកឡើង​នេះ គឺ​ក្នុងឱកាស​ដែល លោកស្រី យ៉ាង សុ​ភ័​ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក ហេង សួរ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កិច្ចពិភាក្សា​ការងារ​នេះ លោក ហេង សួរ និង​លោកស្រី យ៉ាង សុ​ភ័​ណ្ឌ បាន​ផ្តោតជាសំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​កា​រងារ និង​ការបង្កើន​ទំនាក់ទំនង​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​ប្រសើរ រួមទាំង​ជម្រុញ​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​សម្រាប់​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យមាន​ភាព​កាន់តែ​ប្រសើរឡើង​ថែមទៀត​នា​ថ្ងៃ​អនាគត​។

ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ផងដែរ​អំពី​ការអនុវត្ត​កម្មវិធី​របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​នៅក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. អាច​ចុះឈ្មោះ និង​បង់​ភាគទាន​តាម​គោលការណ៍​ស្ម័គ្រចិត្ត ដើម្បី​ពួកគាត់​អាច​ទទួលបាន​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ដូច​បងប្អូន​កម្មករនិយោជិត និង​មន្ត្រី​សាធារណៈ​ដែរ​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែង​បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុងនាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ស្វាគមន៍​រាល់​កិច្ចសហប្រតិបត្តិការ ជាមួយ​ភាគី​សហជីព​ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​សកម្មភាព​រួមគ្នា​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​សម្រាប់​ជា​ប្រយោជន៍​ជូន​ដល់​កម្មករនិយោជិត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម