Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​ នឹង​ដាក់​ដំណើរការ​ប្រព័ន្ធ​ចុះឈ្មោះ​ចាក់​វ៉ា​ក់កូ​វីដ​១៩​ តាម​អន​ឡាញ​នៅ​ថ្ងៃទី​១១​កុម្ភៈ

បានផុស

នៅ

ភ្នំពេញ ​៖ ​លោក​សាស្ត្រាចារ្យ​ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​មានប្រសាសន៍ថា​ក្រសួង​គ្រោង​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចុះឈ្មោះ​ចាក់​វ៉ា​ក់កូ​វីដ​១៩​តាម​អន​ឡាញ ​នៅ​ថ្ងៃទី​១១​ ខែកុម្ភៈ ​ឆ្នាំ​២០២១​នេះ​។

ថ្លែង​ក្នុង​ឱកាស​ចុះ​ពិនិត្យ​កន្លែង​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​កុម្ភៈ​នេះ​លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ​«​ក្រសួង​ចង់​ដាក់​ប្រព័ន្ធ​ចុះឈ្មោះ​ចាក់​វ៉ា​ក់កូ​វីដ​១៩​តាម​អនឡាញ​ នៅ​ថ្ងៃទី​១១​ ខែកុម្ភៈ​នេះ​ ប៉ុន្តែ​ឥឡូវ​ក្រុម​ជំនាញការ​ផ្នែក​អាយ​ធី​យើង​កំពុង​សាកល្បង​ប្រព័ន្ធ​នេះ​មុននឹង​ឈាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ​លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​ទោះជា​មិនទាន់មាន​ប្រព័ន្ធ​ចុះឈ្មោះ​តាម​អន​ឡាញ​តែ​អាច​ចុះឈ្មោះ​តាមរយៈ​ប្រព័ន្ធ​ទូរសព្ទដៃ​សិន​ទម្រាំ​ប្រព័ន្ធ​អន​ឡាញ​ដាក់​ដំណើរការ​។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ចំពោះ​អ្នក​ដែល​មិនចេះ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​តាម​អន​ឡាញ​ទេ​ក្រសួង​ណែនាំ​ឲ្យ​គាត់​អាច​សួរ​កូនៗ​របស់គាត់​ឬ​អ្នក​ដែល​ចេះ​ប្រើ​ឲ្យ​ចុះឈ្មោះ​ជូន​គាត់​។​ ក្រៅពីនេះ​គាត់​អាច​ទៅ​ទំនាក់ទំនង​នៅ​ឃុំ​សង្កាត់​ដែលមាន​មេឃុំ​ឬ​ប្រធាន​មណ្ឌល​សុខភាព​ចុះឈ្មោះ​តាម​អន​ឡាញ​នេះ​ផងដែរ​។

ក្រសួងសុខាភិបាល​បានប្រកាស​យក​មន្ទីរពេទ្យ​ធំៗ​ចំនួន​៤​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ចាក់​វ៉ាក់សាំង​ក្នុងនោះ​រួមមាន​ឲ្យ​អ្នក​សារ​ព័​ត៌មាន​ចុះឈ្មោះ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ដោយ​ធ្វើ​ទំនាក់ទំនង​មក​លោក​សាស្ត្រាចារ្យ ញឹ​ប អង្គា​បុស្ស ដែលមាន​លេខ​ទូរស័ព្ទ​០១១ ៨១១ ១៣២។

នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដែល​អាច​ទំនាក់ទំនង​លោក​សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤​សម្រាប់​ឥស្សរជន​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​។​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ទាក់ទង​លោក​សាស្ត្រាចារ្យ លូ លី​ឃាង ០៧៦ ៨៨៣ ៧៨៧៨​សម្រាប់​ឥស្សរជន ជា​អនុរដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ទាក់ទង​លោក​សាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨​សម្រាប់​ឥស្សរជន​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​។​

គួរ​បញ្ជាក់ថា ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ជា​លើកដំបូង​នេះ​ក្រសួង​នឹង​ចាក់​ចំនួន​តែ​១៤៩៥០០​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​វ៉ាក់សាំង​៣០​ម៉ឺន​ដូ​ស​។​ វ៉ាក់សាំង​នៅសល់​ត្រូវ​ចាក់​ជា​លើក​ទី​២​បន្ទាប់ពី​ចាក់​លើក​ទី​១​រយៈពេល​ពី​១៤​ដល់​២៨​ថ្ងៃ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម