Connect with us

ព័ត៌មានជាតិ

ស្ថាប័នរដ្ឋ និងឯកជនផុសផុលចូលផ្សព្វផ្សាយបញ្ហាគ្រឿងញៀននៅថ្ងៃបុណ្យសមុទ្រខេត្តកែប

បានផុស

នៅ

ក្នុងឱកាសប្រជាពលរដ្ឋចូលរួមបុណ្យសមុទ្រជុំទី១០ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC) និងគណៈកម្មាធិការត្រួតពិនិត្យ​គ្រឿងញៀនខេត្តកែបបានបន្តរួមគ្នាផ្សព្វផ្សាយ​ពីបញ្ហាគ្រឿងញៀនដែលជាការពញ្ញាក់អារម្មណ៍ លើកកម្ពស់​ចំណេះដឹង និងចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការតាំងពិព័រណ៍ រូបភាព​ផលវិបាក នៃគ្រឿងញៀន ខិត្តប័ណ្ណ ផ្ទាំងរូបភាព បដាសារព្រមាន សៀវភៅចំណេះដឹងពី​គ្រោះថ្នាក់នៃគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡោ សុវិជ្ជា អគ្គនាយករង ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រុមការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុងវិស័យទេសចរណ៍ គឺរាល់ពិធីបុណ្យសមុទ្រ និងបុណ្យទន្លេ សាធារណជនតែង​គាំទ្រ​ចូលរួមទស្សនា សិក្សាស្វែងយល់ពីបញ្ហាគ្រឿងញៀនច្រើនកុះករ ដើម្បីទទួល​បានចំណេះ​ដឹងកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានថ្លែងថា ការចូលរួមជួយសង្គមជាការងារសំខាន់ចាំបាច់ដូចដែលយើងបានរួមគ្នាធ្វើកន្លងមកមានជាអាទិ៍៖ ការផ្សព្វផ្សាយអប់រំពីបញ្ហាអនាម័យតាមសាលារៀន សុវត្ថិភាពចរាចរណ៍ និងការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនជាដើម និងបានឧបត្ថម្ភគាំទ្រជាមធ្យោបាយសម្ភារបម្រើដល់ការងារសង្គមនានាផងដែរ។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា បុណ្យសមុទ្រជុំទី១០ ក្រោមប្រធានបទ «យើងទាំងអស់គ្នា ដើម្បីទេសចរណ៍» នៅខេត្តកែប រយៈពេល៣ថ្ងៃ (ថ្ងៃ ១-៣ ខែធ្នូ ឆ្នាំ២០២៣) មានថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងសាធារណជនបានចូលរួមយ៉ាងច្រើនកុះករ និងបានចូលទស្សនាសិក្សាស្វែងយល់ និងទទួលយកឯកសារសម្រាប់ផ្សព្វផ្សាយបន្តដល់គ្រួសារ មិត្តភក្តិ សំដៅចូលរួមចំណែកកសាងបាននូវភូមិ ឃុំ មានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ត ថា សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្ត បានចូលមកទស្សនានូវស្តង់តាំងពិព័រណ៍នេះ ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុតស្របទៅនឹងតាមឆន្ទៈមុះមុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់នីតិកាលទី៧។

លោក នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញនូវសេចក្តីណែនាំដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងនោះការងារផ្សព្វផ្សាយអប់រំតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិទាំងអស់ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយពីផលវិបាក និងគ្រោះថ្នាក់នៃគ្រឿងញៀន ឥទ្ធិពលនៃគ្រឿងញៀន និងអប់រំ ដាស់តឿន​ក្រើនរំលឹកដល់មន្ត្រីគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋគ្រប់ស្រទាប់ឲ្យចៀសឆ្ងាយពីគ្រឿងញៀន។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណក្រសួងទេសចរណ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ជាដៃគូយ៉ាងជិតស្និទ្ធ និងក្រុមហ៊ុនទេសចរណ៍ធូវើលដ៍ 2world ,វើលដ៍ផប World Pop ជួយឧបត្ថម្ភការងារផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ ដែលជាការងារពហុវិស័យ ត្រូវការការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងវិស័យឯកជន រួមគ្នាធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ ដើម្បីអនាគតកូនចៅយើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម