Connect with us

ព័ត៌មានជាតិ

​បេក្ខជនជាង ៣ ពាន់ នាក់ ជាប់ឈ្មោះចូលប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ​

បានផុស

នៅ

ក្រសួងមុខងារសាធារណៈ ​និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​នៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៣ នេះ ​បានរៀបចំសន្និសីទសារព័ត៌មាន ​ស្ដីពីការប្រឡងប្រជែងជ្រើសរើស​មន្ត្រីកសិកម្ម​ឃុំចំនួន ២៥០ នាក់ នៅ​ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ចេញវិធានការគន្លឹះ ៣ ចំណុចទី ១ ការដាក់ឱ្យអនុវត្តប្រព័ន្ធ​ជ្រើសរើសមន្ត្រី​ប្រកបដោយតម្លភាព យុត្តិធម៌ និងប្រសិទ្ធភាព។ ទី២ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និងទី៣ ការដាក់ឱ្យអនុវត្តលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។

បេក្ខជនដែលបានចុះឈ្មោះចំនួន ១២ ៧៤៤ នាក់ ខណៈតួលេខសម្រាំងយកអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៣ ៣២៩ នាក់ ត្រូវបានវាយតម្លៃឱ្យជាប់ឈ្មោះចូលរួមប្រឡងជ្រើសរើសមន្ត្រីមន្ត្រីកសិកម្មឃុំចំនួន ២៥០ នាក់ នៅក្នុងឆ្នាំ ២០២៣។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ការជ្រើសរើសមន្ត្រីកសិកម្មឃុំជំហានទី១ ឆ្នាំ ២០២៣នេះ បេក្ខជនត្រូវមានលក្ខណ្ឌជំនាញ កសិកម្ម និងប្រហាក់ប្រហែល ពោលគឺត្រូវការជំនាញមួយច្បាស់លាស់ដែលមានការកំណត់រួចស្រេច។

ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១៧ ខែធ្នូខាងមុខនេះ ​ដែលមានបេក្ខជន ៣ ៣២៩ នាក់ ចូលរួមប្រឡង។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខា ប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ការចូលរួមចុះឈ្មោះប្រឡងក្រសួងធ្វើឱ្យមានតម្លាភាព ខណៈការប្រការប្រឡងក្រសួងក៏រៀបចំឱ្យមានតម្លាភាព ដែលមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម