ព័ត៌មានជាតិ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្តុះបណ្តាលគ្រូបង្គោលជំនាញជណ្តើរយន្តដើម្បីផ្គត់ផ្គង់ទីផ្សារដែលកំពុងមានតម្រូវការខ្ពស់
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញជួសជុល និងថែទាំជណ្តើរយន្តដែលជាជំនាញថ្មីមួយទីផ្សារការងារកំពុងមានតម្រូវការខ្ពស់។ កម្មវិធីបិទវគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកឧស្សាហកម្មដែលជាវគ្គបណ្តុះបណ្តាលក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាមួយនឹងក្រុមហ៊ុនជីហ្គៀគ្រុប និងអង្គការ UNIDO។

គិតមកដល់ពេលនេះ វិទ្យាស្ថានបានបណ្តុះបណ្តាលគ្រូបង្គោលជំនាន់ទី១ ចំនួន ១៩នាក់ និងបើកវគ្គបណ្តុះបណ្តាលជំនាន់ទី២ ចំនួន ១២នាក់បន្តទៀត ដើម្បីត្រៀមធ្វើការបណ្តុះបណ្តាលជំនាញដ៏សំខាន់មួយនេះដល់យុវជនគោលដៅឱ្យចូលបម្រើការងារក្នុងទីផ្សារការងារដែលកំពុងមានសក្តានុពលនាពេលបច្ចុប្បន្ន និងនាពេលអនាគត។

យោងតាមវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ការបណ្តុះបណ្តាលនេះ គឺដើម្បីបំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្នដែលកំពុងមានសក្តានុពលខ្ពស់ ហើយក៏ស្របទៅតាមចក្ខុវិស័យនិងការចង់បានរបស់ថ្នាក់ដឹកកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការបង្កើតជំនាញថ្មីឱ្យស្របទៅតាមសម័យកាល។

សូមបញ្ជាក់ជំនាញថ្មីនេះ នឹងក្លាយជាជំនាញដ៏សំខាន់បន្ថែមទៀតសម្រាប់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៣ផងដែរ៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


