Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា គ្រោងផ្ទេរថវិកាទៅថ្នាក់ក្រោមជាតិ ១,៧ពាន់លានដុល្លារ

បានផុស

នៅ

នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងផ្ទេរកញ្ចប់ថវិកា១,៧ពាន់លានដុល្លារ ដែលស្មើនឹងប្រមាណ ២០% នៃថវិកាជាតិសរុបទៅកាន់ថ្នាក់ក្រោមជាតិ។ នេះបើតាមការបង្ហើបឱ្យដឹងរបស់លោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្ទេរថវិកាទៅថ្នាក់ក្រោមជាតិនេះ ដើម្បី​ធានា​ដល់​ការបង្កើន​ធនធាន​ហិរញ្ញវត្ថុ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រួមទាំង​ធនធាន​ហិរញ្ញវត្ថុជា​ឆន្ទានុសិទ្ធិ  និង​ធនធាន​ហិរញ្ញវត្ថុ​មានភ្ជាប់​លក្ខខណ្ឌ ព្រមទាំង ​​បន្ត​កែលម្អ​ប្រព័ន្ធ និង​សមត្ថភាព​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធានា​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​ធនធាន​ហិរញ្ញវត្ថុ និង​សមត្ថភាព​សមស្រប​ក្នុង​ការគ្រប់គ្រង ចាត់ចែង និង​ប្រើប្រាស់ធនធាន​ហិរញ្ញវត្ថុទាំងនោះ​ក្នុងការ​ដោះស្រាយបញ្ហាប្រឈម ​ការផ្តល់សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន ​ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព។ នេះ បើតាមលោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ជាការកត់សម្គាល់ ការផ្ទេរថវិកាទៅថ្នាក់ក្រោមជាតិនៅក្នុងឆ្នាំ២០២៤ គឺមានទំហំធំជាងឆ្នាំ២០២៣ ដោយក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានផ្ទេរកញ្ចប់ថវិកាប្រមាណ១,២៥៥លានដុល្លារ ស្មើនឹងប្រមាណជាង១៧%នៃថវិកាជាតិទៅកាន់ថ្នាក់ក្រោមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំ​ជាមួយ AmCham នៅកម្ពុជា រកដំណោះស្រាយជុំវិញពន្ធរបស់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម