Connect with us

ព័ត៌មានជាតិ

ស្ងាត់ៗក្រុមហ៊ុនសាប៊ូ អូកា បើកបង្ហាញផលិតផលថ្មី ធ្វើឲ្យកក្រើកកោះពេជ្រ

បានផុស

នៅ

ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បានកន្លងផុតទៅថ្មីប្រកបដោយបរិយាកាសសប្បាយរីករាយ ដែលមានបងប្អូនគ្រប់ទិសទីដើរទស្សនាកំសាន្តរាប់សិបម៉ឺននាក់។ ងាកទៅមើលពិព័រណ៍កោះពេជ្រឯណោះវិញ សង្កេតឃើញថា ស្តង់ផលិតផល សាប៊ូ អូកា បានរៀបចំរចនាស្តង់របស់ខ្លួនប្លែកជាងគេ លេចធ្លោជាងគេ ក្នុងចំណោមស្តង់ផលិតផលរាប់រយផ្សេងទៀត អ្វីទាំងនោះគឺជាការដាក់បង្ហាញផលិតផលថ្មី រូបមន្តថ្មី បច្ចេកវិទ្យាទំនើបចុងក្រោយ មានគុណភាពស្តង់ដារជប៉ុន ក្លិនក្រអូបជាប់បាន365ថ្ងៃ ដែលទទួលស្គាល់គុណភាពផលិតផលកម្រិត ISO, GMP, និង HALAL ពីមន្ទីរពិសោធន៍ជប៉ុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាំង សុខចំរើន ប្រធានគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុនសាប៊ូ អូកា មានប្រសាសន៍ថា ដោយមើលឃើញថា ពិធីបុណ្យអុំទូកនេះ បានខកខានធ្វើអស់រយះពេលជាច្រើនឆ្នាំមកហើយ ដោយសារជំងឺកូវីដ១៩ ឆ្នាំនេះយើងខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលគណះកម្មាធិការរៀបចំបុណ្យជាតិ បានរៀបចំព្រឹត្តិការបុណ្យអុំទូកនេះសារជាថ្មី។ ក្រុមហ៊ុនសាប៊ូ អូកា បានចំណាយថវិកាផ្ទាល់ខ្លួនបង្កើតព្រឹត្តិការណ៍ពិព័រណ៍ ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយបន្ថែមក្នុងពិធីបុណ្យអុំទូកនោះ គឺមានគោលបំណង២ធំៗ

ទីមួយ គឺចូលរួមគាំទ្រ និងជំរុញការផ្សព្វផ្សាយព្រះរាជពិធីបុណ្យអុំទូករបស់យើង ឲ្យកាន់តែទូលំទូលាយដល់ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យបានដឹងបានស្គាល់អំពីពិធីបុណ្យជាតិរបស់យើង ដែលផ្សារភ្ជាប់វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិដ៏សំខាន់របស់យើង ។

ទីពីរ គឺដើម្បីដាក់បង្ហាញផលិតផលថ្មី រូបមន្តថ្មី បច្ចេកវិទ្យាទំនើបចុងក្រោយ ដោយបានឆ្លងកាត់មន្ទីរពិសោធន៍ជប៉ុន និងបានទទួលស្គាល់គុណភាពផលិតផលកម្រិត ISO, GMP, និង HALAL ដែលជាផលិតផលសាប៊ូទឹកបោកសម្លៀកបំពាក់​ គុណភាពស្តង់ដារជប៉ុន ក្លិនក្រអូបជាប់បាន365ថ្ងៃ មានសុវត្ថិភាព សន្សំសំចៃខ្ពស់ សម្រិតសម្រាំងយ៉ាងពិសេសសម្រាប់ប្រជាជនកម្ពុជាយើង ហើយនេះគឺជា មោទនះភាពថ្មីមួយ ដែលសហគ្រិនខ្មែរយើងអាចធ្វើបាន ដោយមិនមានផលិតផលបោកគក់ក្នុងស្រុកណា អាចធ្វើបានដូចសាប៊ូ អូកា នៅឡើយទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីការបរទេសអាស៊ានជួបគ្នានៅម៉ាឡេស៊ី មុនកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន នាដើមសប្ដាហ៍ក្រោយ

សេដ្ឋកិច្ច៥ នាទីutes មុន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ បញ្ជាទិញយន្តហោះប្រភេទថ្មី ATR 72-600s ចំនួន ៣​ គ្រឿង

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

តម្លៃប្រេង​កើនបន្តិចពេលបញ្ចប់ការជួញដូរ ជុំំវិញកង្វល់ការចរចានុយក្លេអ៊ែរអ៊ីរ៉ង់

ជីវិតកម្សាន្ដ៣១ នាទីutes មុន

លោក អ៉ឹម ជីវ៉ា ហួសចិត្តខ្លាំងក្រោយផ្សាយរឿងនាយ ភូ តែត្រូវក្រុមគ្រួសារប្រតិកម្ម

ជីវិតកម្សាន្ដ៣៩ នាទីutes មុន

សឿ សុធារ៉ា ត្អូញទុក្ខលំបាកដែលរកបាយត្រឹម ៣ពេលមិនបាន ធ្វើឱ្យអតីតស្វាមី អាណិតនិងហៅឱ្យជួបជុំគ្នាវិញ

Sokha Hotels

ព័ត៌មានពេញនិយម