ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តកែប និងអាជ្ញាធរមូលដ្ឋាន រួមគ្នាចុះអប់រំណែនាំអ្នកបើករថយន្តដឹកទំនិញធុនធ្ងន់
កែប ៖ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ប្រធានមន្ទីរសាធារណការខេត្តកែប លោកម៉ម ទូច បានចាត់ឱ្យក្រុមការងារ សហការ ជាមួយ អាជ្ញាធរមូលដ្ឋាន ចុះអប់រំណែនាំ និងផ្សព្វផ្សាយដល់អ្នកបើកបរតាមដងផ្លូវជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់ នៅលើផ្លូវខេត្ត១៣៣៥ ត្រង់ចំណុច PK4+450 ដែលមានទីតាំងស្ថិតនៅភូមិចំការចេក(តំបន់ភ្នំវល្លិ) ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ជាក់ស្ដែងក្នុងប្រតិបត្តិការនេះ ក្រុមការងារ បានតម្រង់ទិសដល់អ្នកបើកបរតាមដងផ្លូវក្នុងការប្រើប្រាស់ល្បឿន ការផ្ទុកទំនិញលើសទម្ងន់ ការគ្របសំណាញ់ និងការកាត់តទ្រុងខុសបច្ចេកទេសជាដើម ហើយត្រូវភ្ជាប់ឯកសារពេលកំពុងបើកបរ មានដូចជាបណ្ណបើកបរ ឬ ឈៀកជាដើម និងបានឱ្យអ្នកបើករថយន្តបែនដឹកថ្មដឹកដីចំនួន១៨គ្រឿង ធ្វើកិច្ចសន្យាគោរពតាមច្បាប់កំណត់។

ជាពិសេសមន្ទីរសាធារណការខេត្តកែប និងអាជ្ញាធរមូលដ្ឋាន បានចូលរួមផ្សព្វផ្សាយ ច្បាប់ស្តីពីផ្លូវថ្នល់ ដោយស្រង់យកមាត្រា៦០មាត្រា៧៥ ជំពូកទី១១(ទោសប្បញ្ញត្តិ)៕




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


