ព័ត៌មានជាតិ
NEA បន្តរៀបចំវេទិកាការងារ ផ្តល់ឱកាសការងារថ្មីបន្ថែមទៀត ជាង ៣០០ កន្លែង ដល់យុវជន
វេទិកាការងារ និងកម្មសិក្សាការងារ ចុងខែនេះ មានក្រុមហ៊ុនធំៗ ចំនួន ៦ នឹងផ្តល់ឱកាសការងារ ៣០៤ កន្លែង ជាឱកាសល្អមួយសម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ស.ស.យ.ក វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីវេលាម៉ោង ៨ និង ០០ នាទីព្រឹក ដល់វេលាម៉ោង ០៥ និង ០០ នាទីល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣។

លោក គឹម សុបញ្ញា មន្ត្រីជាន់ខ្ពស់ផ្នែកជ្រើសរើសបុគ្គលិកធនាគារ Woori លើកឡើងថា «Woori ពិតជាសប្បាយរីករាយណាស់ក្នុងការសហការជាមួយនឹង NEA ជួយដល់ធនាគារជ្រើសរើសបុគ្គលិក។ ក្រោមការជួយជ្រោមជ្រែងពី NEA យើងតែងតែជ្រើសរើសបុគ្គលិកបានទាន់ពេលវេលា និងស្របតាមតម្រូវការ»។ លោកបន្ថែមទៀតថា ទីតាំង NEA គឺជាកន្លែងជួបគ្នារវាង តំណាងក្រុមហ៊ុន(និយោជក) និងអ្នកស្វែងរកការងារធ្វើ(និយោជិត) ដ៏មានប្រសិទ្ធភាព និងមានផ្លែផ្កាសម្រាប់ភាគីទាំងពីរ។

លោកបញ្ជាក់បន្ថែមទៀតថា ប្រសិនជាសិស្ស-និស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើ សូមកុំភ្លេច NEA ដែលជាមជ្ឈមណ្ឌលព័ត៌មានការងារយ៉ាងសំបូរបែប។ លោកក៏សូមថ្លែងអំណរអរគុណដល់ NEA ដែលតែងតែសម្របសម្រួលដល់ក្រុមហ៊ុន ពិសេស Woori ក្នុងការជ្រើសរើសបុគ្គលិក។ លោកបានអំពាវនាវចំពោះយុវជនដែលពុំទាន់មានការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារ សូមតាមដាន page ឬ telegram របស់ NEA នោះនឹងទទួលបានព័ត៌មានពីឱកាសការងារយ៉ាងច្រើន។

សូមជម្រាបថា ក្រុមហ៊ុនធំៗ ទាំង ៦ ក្នុងនោះរួមមាន ៖ ធនាគារ WOORI, ធនាគារ AEON, ធនាគារហត្ថា,ក្រុមហ៊ុន JACCS, ផ្សារទំនើប LUCKY និងក្រុមហ៊ុន GOODHILL។ ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


