ព័ត៌មានជាតិ
ពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ឆ្នាំ២០២៣ មានអ្វីប្លែក?
កម្មវិធីពិព័រណ៍សៀវភៅកម្ពុជា លើកទី១០ ដែលរៀបចំធ្វើឡើងចាប់ពីស្អែកនេះ កាន់តែប្លែកជាងឆ្នាំកន្លង ដោយឆ្នាំនេះ ក្រោមការដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានសម្រេចរៀបចំឱ្យកាន់តែអស្ចារ្យជាងបណ្តាឆ្នាំមុនៗ ទាំងពេលវេលា ទីតាំង ចំនួនស្តង់ ការប្រគុំតន្ត្រី និងកម្មវិធីពិសេសៗជាច្រើនពីម្ចាស់ស្តង់ជាដើម។


បើធៀបនឹងពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ពិព័រណ៍សៀវភៅឆ្នាំ២០២៣ បានផ្លាស់មកធ្វើនៅទីតាំងធំជាងមុន ក្នុងបរិវេណសួនអគារ City Hall កោះពេជ្រ រយៈពេលយូរជាងមុនដល់ទៅ ៤ថ្ងៃ ពោលចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២៣ ។
លើសពីនេះ ចំនួនស្តង់នៃការចូលរួមសម្រាប់ឆ្នាំនេះ បានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ដែលមានរហូតដល់ជាង ៣០០ស្តង់ បើធៀបនឹងឆ្នាំមុន មានជិត ២០០ស្តង់ប៉ុណ្ណោះ។ ឯពេលវេលា បើតាមអ្នករៀបចំការតាំងពិព័រណ៍នេះ បញ្ជាក់ថា ដើម្បីសម្រួលដល់អ្នកចូលរួម ដែលរវល់នឹងកិច្ចការងារ ក៏ដូចជាការសិក្សា អាចចូលរួមបន្ទាប់ពីបញ្ចប់ភារកិច្ចបាន ឆ្នាំនេះ ពិព័រណ៍សៀវភៅកម្ពុជា បានរំកិលពេលចាប់ផ្តើមនៅម៉ោង ៨ព្រឹក ដល់ ម៉ោង ៨យប់វិញ (ឆ្នាំមុន ម៉ោង ៧ព្រឹក-៧យប់) និងមានការប្រគុំតន្ត្រី ដែលរៀបចំឡើងនៅទីតាំងបរិវេណពិព័រណ៍ផងដែរ។
អ្វីដែលកាន់តែពិសេសថែមទៀត គឺពិព័រណ៍សៀវភៅលើកនេះ ធ្វើឡើងដំណាលគ្នានឹងការតាំងពិព័រណ៍របស់ ក្រសួងពាណិជ្ជកម្ម គ្រាន់តែចាប់ផ្តើម មុនក្រោយគ្នាមួយថ្ងៃប៉ុណ្ណោះ។
សូមជម្រាបថា ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំនេះ ក្រោមប្រធានបទ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ” ដោយមានការចូលរួមពី សមាគម ម្ចាស់ក្រុមហ៊ុន និងអ្នកនិពន្ធជាច្រើន និងមានកម្មវិធីពិសេស ក៏ដូចជាការផ្តល់ជូន ពីបណ្តាស្តង់ជាច្រើនផងដែរ៕


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


