ព័ត៌មានជាតិ
អូស្រ្តាលីរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មនៅកម្ពុជា
អូស្ត្រាលី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មនៅកម្ពុជា។ នេះបើតាមការផ្សព្វផ្សាយរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ។

បើតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បង្គំបច្ចេកទេសគ្រប់គ្រងស្មៅចង្រៃ ដើម្បីជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា តាមរយៈគម្រោងរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអន្តរជាតិរបស់ប្រទេសអូស្ត្រាលី។
ដោយឡែក ថ្មីៗនេះ មានកិច្ចសហការរវាងសាកលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី និងវិទ្យាស្ថាន CARDI បានធ្វើការបណ្តុះបណ្តាលដល់អ្នកផ្តល់សេវាកម្មដ្រូន សម្រាប់ការបាញ់ថ្នាំកសិកម្មដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការប្រើប្រាស់ថ្នាំពុលកសិកម្មនៅខេត្តព្រៃវែង និងខេត្តតាកែវ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកផ្តល់សេវាកម្មដ្រូន មន្រ្តីកសិកម្ម និងកសិករបានរៀនសូត្រពីបច្ចេកវិទ្យាដ្រូន និងបង្កើនចំណេះដឹងក្នុងការគ្រប់គ្រងស្មៅចង្រៃដើម្បីធ្វើការកំចាត់ស្មៅប្រកបដោយប្រសិទ្ធិភាពនៅក្នុងផលិតកម្មស្រូវនៅកម្ពុជាផងដែរ៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


