ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ជំរុញអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ពង្រឹងឲ្យបានភូមិ-ឃុំ មានសុវត្ថិភាព
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទាំងអស់ បន្តពង្រឹងឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ ពិសេសអនុវត្តភូមិ-ឃុំ មានសុវត្ថិភាពតែម្ដង ដើម្បីពលរដ្ឋរស់នៅកក់ក្ដៅ និងមានជំនឿជឿជាក់។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញប្រារព្ធពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ និងប្រមុខដឹកនាំប្រទេសកម្ពុជា នៅព្រះអង្គចតុមុខ ដែលមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃព្រហស្បតិ៍ ២ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣។

នៅក្នុងពិធីនោះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ មន្ត្រីរាជការជុំវិញខេត្តព្រះវិហារ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលញ៉ាំងឲ្យកម្មវិធីបួងសួងបានដំណើរការទៅយ៉ាងអធិកអធម។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗ គ្នា។ ជាពិសេស សូមឱ្យប្រទេសជាតិរួចផុតពីជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរណ៍សប្បាយ ស្ថិតស្ថេរជានិច្ចនិរន្តតរៀងទៅ។

ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត បានចែកជូនដល់កងកម្លាំង ចំនួន ១៥០ នាក់ ក្នុងម្នាក់ៗ ទទួលបាន សារុង ១ ,ថវិកា ២ ម៉ឺនរៀល និងប្រជាពលរដ្ឋចំនួន ៣៥០ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១ ម៉ឺនរៀល ផងដែរ៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


