Connect with us

ព័ត៌មានជាតិ

ក្រុមអ្នក​បើកម៉ូតូធំជាតិ-អន្តរជាតិជាង ៥០០ គ្រឿងធ្វើដំណើរមកខេត្តសៀមរាប

បានផុស

នៅ

នៅចុងសប្តាហ៍នេះ ក្លឹបម៉ូតូធំ SEDARAH MC CMBODIA និងក្លឹបម៉ូតូធំ FRIENDLY BIKER CAMBODIA បានរៀបចំព្រឹត្តិការណ៍ក្បួនក្រុមម៉ូតូធំជាតិ និងអន្តរជាតិមាន កម្ពុជា ថៃ ឡាវ ម៉ាឡេស៊ី ចំនួន ៥០០ គ្រឿង មកកាន់ខេត្តសៀមរាបរយៈពេល ២ ថ្ងៃ ដើម្បីផ្សព្វផ្សាយអំពីផលិតផលនៃសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ដល់ភ្ញៀវទេសចរក្នុងតំបន់និងនៅកាន់ពិភពលោកឱ្យបានជ្រួតជ្រាបអំពីសក្កានុពលទេសចរណ៍សម្បូរបែបរបស់កម្ពុជា ក៏ដូចជាខេត្តសៀមរាប និងដើម្បីកៀរគររកថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិងកំពុងពិនិត្យនិងព្យាបាលកុមារកម្ពុជារាប់រយនាក់ក្នុងមួយថ្ងៃដោយមិនគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះទទួលបានការសហការសម្របសម្រួលគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន រដ្ឋបាលខេត្តសៀមរាប សមាគមទេសចរណ៍កម្ពុជា និងកម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តដែលក្រុមម៉ូតូឆ្លងកាត់ទៀតផង។

ថ្លែងក្នុងពិធីជួបជុំពិសារងាហារសាមគ្គី នារាត្រីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានចាត់ទុកព្រឹត្តិការណ៍និងការងារសប្បុរសធម៌នេះថា គឺជាការរួមចំណែកយ៉ាងធំធេងដល់ការងារមនុស្សធម៌ ក្នុងការ​ជួយ​សង្រ្គោះមនុស្សកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីទៅថ្ងៃមុខឱ្យមានសុខភាពល្អ មានបញ្ញាញាណ និងសតិរឹងមំាសម្រាប់សង្គមជាតិនាពេលអនាគត។

សកម្មភាពដ៏ប្រពៃនេះ ពិតជាបានរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋនិងបានចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តវេនដឹកនាំនាវាកម្ពុជា ឱ្យមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ នាពេលនេះនិងទៅអនាគត។

លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានសម្តែងនូវការអបអរសាទរនិងគាំទ្រចំពោះក្រុមអ្នកជិះម៉ូតូធំដែលបានជ្រើសរើសយកខេត្តសៀមរាបជាគោលដៅសម្រាប់ការជួបជុំគ្នានេះ។ ការជួបជុំគ្នានេះជាវិធីសាស្ត្រនៃការទំនាក់ទំនងសាធារណៈ ព្រោះកាលណាមានការជួបជុំនេះ មានការចូលរួមពីផ្នែកឯកជន និងផ្នែកសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងបណ្តាញផ្សព្វផ្សាយនានា បានចូលរួមក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។

លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ថា ព្រឹត្តិការណ៍សកម្មភាពនេះជាការរួមចំណែកក្នុងការជំរុញនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាក្នុងដំណាក់កាលស្តារឡើងវិញ និងលើកស្ទួយវិស័យទេសចរណ៍ក្រោយពី​រង​ផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ អស់​រយៈពេលជាង៣ឆ្នាំ ដែលនេះបញ្ជាក់ឱ្យឃើញនូវទំនុកចិត្តនិងភាពជឿជាក់ទៅលើគោលដៅទេសចរណ៍កម្ពុជា ដែលជាគោលដៅប្រកបដោយគុណភាព សុវត្ថិភាព ចេរភាព ដែលបានធានាការពារនូវសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ ជាពិសេសជំរុញការស្តារឡើងវិញនូវអាជីវកម្មទេសចរណ៍ប្រកបដោយភាពវិជ្ជមាន បានធ្វើឱ្យកម្ពុជាទទួលបានប្រសិទ្ឋនាម កម្ពុជាក្លាយជាគោលដៅទេសចរសុវត្ថិភាពនិងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ឯកឧត្តមបញ្ជាក់ថា៖ក្នុងរយៈពេល១០ខែឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា៤លាន៤សែននាក់ តាមការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៣ដែរកម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា៥លាននាក់ ខណៈដែលក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៣ (មករា-ធ្នូ) ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ ប្រមាណជាងពីរលាននាក់។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ មាន ប្រមាណ ចិតសិបម៉ឺននាក់ ហើយភ្ញៀវទេសចរជាតិ ជាងមួយលាននាក់ផងដែរ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម