ព័ត៌មានជាតិ
ការដ្ឋានសាងសង់ស្ពានអាកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់បានប្រមាណ ៥២% ហើយ
ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វនឹងផ្លូវជាតិលេខ ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល គិតមកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៥២% ដោយបច្ចុប្បន្នកំពុងដំឡើងធ្នឹមបេតុង បានប្រមាណជាង ៦០% ហើយគ្រោងនឹងបញ្ចប់អ៊ុតកៅស៊ូផ្លូវស្ពាននៅចុងខែមិនាខាងមុខនេះ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតមកដល់ពេលនេះការដ្ឋានសាងសង់ស្ពានអាកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទាំងមូល សម្រេចបានប្រមាណ ៥២% ហើយ។ ចំពោះស្ពានដែលមានទិសដៅពីមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ទៅមហាវិថីព្រលានសម្តេចតេជោ បានសាងសង់គ្រឹះ និងសសរស្ពានរួចរាល់ហើយ។ បច្ចុប្បន្នកំពុងតែដំឡើងធ្នឹមបេតុងបានប្រមាណជាង ៦០% ៤ប្រលោះ/៧ប្រលោះ) ហើយគ្រោងនឹងបញ្ចប់អ៊ុតកៅស៊ូផ្លូវស្ពាននៅចុងខែមិនាខាងមុខនេះ។ ចំពោះស្ពានដែលមានទិសដៅពីមហាវិថីព្រលានសម្តេចតេជោ ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) បានសាងសង់គ្រឹះ និងសសររួចហើយ។ ឯការដំឡើងធ្នឹម នឹងរៀបចំចាប់ពីខែមេសា ខាងមុខនេះ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ផងដែរថា ចំពោះការសាងសង់ដំឡើងធ្នឹមស្ពាននេះ នឹងមានបិទចរាចរណ៍រវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) មហាវិថីព្រលានសម្តេចតេជោ និងផ្លូវជាតិលេខ ២ (ក្នុងបរិវេណការដ្ឋាន) ម្ដងម្កាល ដោយសារការដ្ឋានត្រូវការប្រើប្រាស់គ្រឿងចក្រធំៗ និងដើម្បីពន្លឿនការងារឱ្យបានទាន់ផែនការ។ ដូចនេះ សូមប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងនេះ មេត្តាយោគយល់ និងអធ្យាស្រ័យ។

សូមបញ្ជាក់ថា គម្រោងស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងបញ្ចប់ការដ្ឋានទាំងមូលនៅខែមិថុនា ឆ្នាំ ២០២៥ ទៅតាមផែនការដែលបានគ្រោងទុក ដោយប្រើប្រាស់ថវិកាក្នុងសាងសង់ចំនួន ១៦,២០០,៥០០ ដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ចំនួន ១២ ខែ៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


