ព័ត៌មានជាតិ
ពលរដ្ឋសប្បាយរីករាយយ៉ាងខ្លាំងចំពោះ ស្ពានអាកាសសម្តេចធិបតី សមិទ្ធផលថ្មីក្នុងការអភិវឌ្ឍសង្គមជាតិ
ប្រជាពលរដ្ឋរស់នៅតំបន់កំណាត់ផ្លូវជាតិលេខ ២ មានក្ដីសប្បាយរីករាយយ៉ាងខ្លាំងចំពោះ ស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងការជំរុញល្បឿនសេដ្ឋកិច្ចសង្គមជាតិ។

ពលរដ្ឋក្នុងតំបន់ខាងលើ បានបង្ហាញក្តីរំភើបរីករាយ និងមានក្តីមោទនភាពជាខ្លាំងចំពោះសមិទ្ធផលថ្មី ដែលជាការអភិវឌ្ឍថ្មីបន្ថែមទៀត ក្នុងតំបន់រស់នៅរបស់ពួកគាត់ ខណៈស្ពានអាកាសសម្តេចធិបតី បានសម្រេចលទ្ធផល នៃការសាងសង់ ៨០ ភាគរយហើយ។

ពលរដ្ឋបន្ថែមថា សមិទ្ធផលថ្មីនេះ នឹងដើរតួនាទីសំខាន់ក្នុងការសម្រួលលំហូរចរាចរណ៍ធ្វើដំណើរ ស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិមរតកតេជោ ក៏នឹងជិតដាក់ឱ្យដំណើរការជាផ្លូវការនៅខែកក្កដា ខាងមុខនេះ។

គួររំលឹកថា ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅត្រង់ចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) និងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ត្រូវបានដំណើរការបើកការដ្ឋានសាងសង់កាលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នេះ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន ១៦,២០០,៥០០ ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុន (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១២ ខែ។ គម្រោងសាងសង់ស្ពានអាកាសនេះ ស្ពានជាប្រភេទបេតុងអាមេ (ធ្នឹមរាងអក្សរ I) ដែលមានបណ្ដោយស្ពានសរុប ៦២២ ម៉ែត្រ បណ្ដោយតួស្ពាន: ២៨១ ម៉ែត្រ , ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ ម៉ែត្រ , ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ ម៉ែត្រ។ ស្ពានទី១: ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ស្ពានទី២: ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន។ ទម្ងន់ផ្ទុកអនុញ្ញាត ២៥ តោន កម្ពស់សុវត្ថិភាព:៥.៥០ ម៉ែត្រ (ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ ២)៕
អត្ថបទ ៖ សុភា












-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


