ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ប្ដេជ្ញាខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ថ្លៃថ្លាដែលថ្នាក់ដឹកនាំប្រគល់ជូន
នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ នេះ ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានប្រកាសប្ដេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ថ្លៃថ្លាដែលថ្នាក់ដឹកនាំប្រគល់ជូន ក្រោយចូលកាន់តំណែងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

ការប្ដេជ្ញាចិត្តនេះ បន្ទាប់ពី ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងប្រកាសឲ្យចូលកាន់តំណែង កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្ដម ហ៊ុន ម៉ានី បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា «ជាមួយនឹង ទំនួលខុសត្រូវថ្មីដ៏ធំធេងនេះ ខ្ញុំបាទ ប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់សមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ថ្លៃថ្លាដែលថ្នាក់ដឹកនាំបានប្រគល់ជូននេះ»។

ក្នុងនោះដែរ ជាបឋម ឯកឧត្ដម ហ៊ុន ម៉ានី បានគោរពថ្លែងអំណរគុណដល់ សម្ដេចប្រធានគណបក្ស សម្ដេចអនុប្រធាន និងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ដែលផ្តល់ទំនុកចិត្តដល់ឯកឧត្ដម ឲ្យធ្វើជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ។ ទន្ទឹមនោះ ឯកឧត្ដម ក៏បាន គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ដែលបានចំណាយពេលដ៏មានតម្លៃរបស់ សម្ដេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងនាវេលានេះ។

ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានសម្ដែងនូវការដឹងគុណ និងថ្លែងអំណរគុណជូនចំពោះ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ដែលបានភាពកក់ក្ដៅក្នុងការបំពេញការងារនាពេលកន្លងមក និង តទៅមុខទៀត។ ក្រោមការដឹកនាំរបស់ លោក ធ្វើឲ្យក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ មានភាពសុខដុម សាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ក្នុងការបំពេញការងារ ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះនៅគ្រប់សមរភូមិ នៃការបោះឆ្នោត។

បន្ថែមនេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានអំណរគុណដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការដឹកនាំ អនុវត្តការងារគណបក្សក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ សក្ដិសមជាសេនាធិការដ៏រឹងមាំជូនគណបក្សក្នុងការងារដឹកនាំនយោបាយ ចាត់តាំង និងសតិអារម្មណ៍នៅមូលដ្ឋាន នាំឲ្យគណបក្សរក្សាបានប្រជាប្រិយភាព និងប្រៀបឈ្នះនៅគ្រប់ការបោះឆ្នោត៕
អត្ថបទ ៖ ពិសី

-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


