ព័ត៌មានជាតិ
ក្រុមប្រឹក្សារាជធានីសំណូមពរឱ្យសមត្ថកិច្ចទប់ស្កាត់ក្មេងទំនើង ការជួញដូរផ្លូវភេទនិងបញ្ហាផ្សេងៗ
ក្រុមប្រឹក្សារាជធានីភ្នំពេញបានសំណូមពរឱ្យសមត្ថកិច្ចមានវិធានការទប់ស្កាត់សកម្មភាពក្មេងទំនើងការជួញដូរផ្លូវភេទ ការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ និងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមចិញ្ចើមផ្លូវថ្នល់ឱ្យបានខ្លាំងក្លាជាងមុន ខណៈដែលក្នុងខែមករា ឆ្នាំ២០២១ បទល្មើស ទាំងនេះនៅតែបន្តកើតមាននៅក្នុងរាជធានីភ្នំពេញ។

ការសំណូមពរពីក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ក្នុងខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង១០៥នាក់ហើយ ពាក់ព័ន្ធនឹងបទល្មើសមានចំនួន១០២នាក់។ ដូច្នេះលោកសំណូមពរឱ្យសមត្ថកិច្ចមានវិធានការទប់ស្កាត់សកម្មភាពក្មេងទំនើងឱ្យបានខ្លាំងក្លាជាងមុន។ ជាងនេះទៅទៀត សំណូមពរឱ្យបង្កើនការផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ” ដែលទើបនឹងកែសម្រួលថ្មីៗនេះមាន ០៧ចំណុច ឱ្យបានជ្រួតជ្រាបទូលំទូលាយ និងមានការយកចិត្តទុកដាក់អនុវត្តឱ្យបានល្អប្រសើរ ព្រោះពិនិត្យតាមរបាយការណ៍ឃើញថាបញ្ហាគ្រោះអគ្គិភ័យមានការកើនឡើង។

លោកបន្តថា ការជួញដូរផ្លូវភេទក្នុងស្រទាប់យុវវ័យ និងកុមារតែងកើតឡើងបន្តបន្ទាប់ គួរឱ្យចាប់អារម្មណ៍ ដូចនេះ សំណូមពរពង្រឹងពង្រីកយន្តការអប់រំមុខសញ្ញានេះ និងក្រុមគ្រួសារ តាមរយៈពង្រឹងពង្រីកយន្តការអប់រំ ដោយប្រគល់ជូននារី និងយុវជនជាកម្លាំងស្នូលក្នុងការអប់រំ ព្រមទាំងមានការលើកទឹកចិត្តចំពោះ សកម្មភាពអប់រំដោយមានការត្រួតពិនិត្យជាប្រចាំ។
ចំពោះការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមចិញ្ចើមផ្លូវថ្នល់ សំណូមពរឱ្យអាជ្ញាធររាជធានីភ្នំពេញសិក្សាផ្នែកច្បាប់ ដើម្បីដាក់ចេញនូវវិធានការផាកពិន័យឱ្យបានម៉ឺងម៉ាត់ ដើរទន្ទឹម នឹងវិធានការអប់រំ។

លោកបន្តទៀតថា ការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ និងឥន្ធនៈឃើញថា អាជ្ញាធរបានខិតខំធ្វើបានច្រើន ហើយ នៅសល់តែ ៦៩ទីតាំងទៀតប៉ុណ្ណោះ ដែលមិនទាន់មានច្បាប់ ។ ដូច្នេះស្នើជំរុញការងារនេះបន្ថែមទៀត។ មូលដ្ឋានអាជីវកម្មឧស្ម័នឥន្ធនៈខ្នាតតូចមានច្បាប់ ១០៨មូលដ្ឋាន អត់ច្បាប់ ៦៩មូលដ្ឋានដែលការងារគ្រប់គ្រងអាជីវកម្មនេះក្រសួងបានធ្វើប្រតិភូកម្មមកការិយាល័យច្រកចេញ-ចូលតែមួយរបស់ រដ្ឋបាលខណ្ឌរួចហើយ ដូចនេះស្នើឱ្យរដ្ឋបាលខណ្ឌជំរុញការធ្វើច្បាប់ឱ្យបាន ១០០%៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


