Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ រៀបចំ និងពិនិត្យគម្រោងផែនការកសាងលិខិតបទដ្ឋានគតិយុត្ត

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា រៀបចំកិច្ចប្រជុំ “ស្តីពីការរៀបចំ និងពិនិត្យគម្រោងផែនការកសាងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងអប់រំយុវជន និងកីឡា ឆ្នាំ២០២៤-២០២៨” ក្រោមការដឹកនាំ ដោយ លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ នេះបើតាមការផ្ដល់ព័ត៌មានដោយក្រសួងអប់រំ នៅរសៀលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន ប្រធាននាយកដ្ឋាន និងតំណាងអង្គភាពនានាចំណុះក្រសួងជាច្រើនរូប ដោយបានពិភាក្សាផ្លាស់ប្តូរមតិយោបល់ ប្រមូលធាតុចូលសំខាន់ៗ និងកំណត់ផែនការសកម្មភាពកសាងលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាកម្មវិធីកសាងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តថ្មីៗ សេចក្តីព្រាងវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលលែងសមស្របទៅនឹងសភាពការណ៍បច្ចុប្បន្នសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

កិច្ចប្រជុំនេះ រៀបចំដោយនាយកដ្ឋាននីតិកម្ម នៅអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណង ដើម្បីរៀបចំគម្រោងផែនការសកម្មភាពកសាងលិខិតបទដ្ឋានគតិយុត្តរយៈពេល ៥ឆ្នាំ ឱ្យឆ្លើយតបទៅនឹងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងតម្រូវការជាក់ស្តែងរបស់ក្រសួងក្នុងបរិបទ នៃកំណែទម្រង់វិស័យអប់រំ សំដៅបង្កើនថែមទៀតនូវប្រសិទ្ធភាពការងាររបស់ក្រសួងសម្រាប់ឆ្នាំ ២០២៤-២០២៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម