ព័ត៌មានជាតិ
រដ្ឋទូតមីយ៉ាន់ម៉ា អរគុណកម្ពុជាដែលបានខិតខំ ជួយដោះស្រាយវិបត្តិនៅក្នុងប្រទេសរបស់ខ្លួន
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជា បានសម្ដែងការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រមីយ៉ាន់ម៉ានៅក្នុងក្របខ័ណ្ឌអាស៊ាន ជាពិសេសកិច្ចខិតខំរបស់កម្ពុជាក្នុងការជួយដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងមក។

លោកឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាសម្ដែងការអរគុណបែបនេះ ក្នុងឱកាសដែលលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ហើយបានចូលជួបជម្រាបលាលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នាទីស្ដីការក្រសួងការបរទេសកម្ពុជា។ ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Thit Linn Ohn បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការគាំទ្ររបស់កម្ពុជាចំពោះមីយ៉ាន់ម៉ានៅក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ទន្ទឹមនោះ ទាំងលោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលបានកសាងឡើងលើមូលដ្ឋានដ៏រឹងមាំនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
គួរជម្រាបថា ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចាត់តាំងឱ្យមានប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីវិបត្តិនៅមីយ៉ាន់ម៉ា ដែលកាលនោះ អតីតប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ត្រូវបានតែងតាំងជាប្រេសិតពិសេសនេះ។ ជាមួយគ្នានេះ ទាំងសម្ដេចតេជោ និងលោក ប្រាក់ សុខុន ក៏បានផ្ដើមដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាបន្តបន្ទាប់ ដើម្បីជួបជាមួយគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ាក្នុងការជួយសម្របសម្រួលដោះស្រាយវិបត្តិក្នុងប្រទេសដែលសមាជិកអាស៊ានមួយនេះ៕

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


