ព័ត៌មានជាតិ
អ្នកចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី១១នេះ មានចំនួន៤៤២នាក់
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ គឺមានអ្នកទៅចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន៦៥៧ ស្រីចំនួន២៩៣នាក់ ក្នុងនោះអ្នកដែលបានចាក់រួចគឺមានចំនួន៤៤២នាក់ ស្រីចំនួន១៦៤នាក់ អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន២១៥នាក់ ស្រី១២៩នាក់។

យោងតាមលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានអ្នកទៅចាក់វ៉ាក់សាំងកូវីដចំនួន ៦៥៧នាក់ ស្រី២៩៣នាក់។ ក្នុងនោះពេទ្យអនុញ្ញាតឲ្យចាក់តែ៤៤២នាក់ទេ គឺដោយសារតែ អ្នកដែលទទួលវ៉ាក់សាំងកូវីដ១៩ គឺមានលក្ខខ័ណ្ឌ៩ចំណុចទើបអនុញ្ញាតឲ្យចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់អ្នកដែលមានបញ្ហាលើសឈាម ឬ បញ្ហាមានសុខភាពផ្សេងៗ ដូចជាអាឡាក់ស៊ីជាដើម មិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំងកូវីដ១៩ នោះទេ៕
កែសម្រួលដោយ ៖ នាគព័ន្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


