ព័ត៌មានជាតិ
អាជ្ញាធរស្រុកសេសាន ពង្រីកភូមិសាស្ត្រ តាមរយៈការសាងសង់ផ្លូវថ្មី
អាជ្ញាធរស្រុកសេសានសហការជាមួយរដ្ឋបាលឃុំចំនូន ៣ សាងសង់ផ្លូវគ្រួសក្រហមថ្មីមូយខ្សែទៀត ធ្វើជាផ្លូវខ្សែទី២ ចាប់ពីភូមិសាស្ត្រទឹកដីឃុំភ្លុក ឆ្លងកាត់ឃុំកំភុន ទៅឃុំសាមឃួយ តភា្ជប់ឆ្ពោះទៅទឹកដីក្រុងស្ទឹងត្រែង ដើម្បីពង្រីកភូមិសាស្ត្រស្រុកឱ្យបានធំទូលាយ បន្ទាប់ពីមានផ្លួវកៅស៊ូនៅតាមជួរមាត់ទន្លេ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ នេះជាយុទ្ធសាស្ត្រសម្រាប់អនាគត ព្រោះនៅពេលមានផ្លូវ-ស្ពាន បងប្អូនកសិករបានដឹកសម្ភារៈកសិកម្មទៅធ្វើស្រែចម្ការបានឆាប់រហ័យ និងបានផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋពង្រីកមូលដ្ឋានរស់នៅតំបន់នេះបន្ថែមទៀត។
លោកបន្តថា៖ អាជ្ញាធរស្រុកសហការ ជាមួយរដ្ឋបាលឃុំ ប្រឹងប្រែងអនុវត្តការងារឱ្យបានឆ្លើយតបតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ហើយក៏សង្ឃឹមថា លោកអភិបាលខេត្ត អនុញាតផ្តល់ស្ពានដែកបាលេ ដែលរុះរើពីស្ពានចាស់ មកដាក់តភ្ជាប់ផ្លូវអភិវឌ្ឍនេះ ដើម្បីបម្រើតម្រូវការប្រជាពលរដ្ឋនៅក្នុងឃុំ យើងបានពិភាក្សាជាមួយឃុំហើយ ឃុំកំភុនគាត់ចេញខ្នើយស្ពានម្ខាង ឃុំភ្លុកចេញខ្នើយស្ពានម្ខាង។

លោក ឃី ចាន់ តំណាងឱ្យប្រជាពលរដ្ឋឃុំភ្លុកបានគាំទ្រចំពោះយុទ្ធសាស្ត្របង្កើតឱ្យមានផ្លូវថ្មីនេះ ព្រោះបានបម្រើសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការទៅធ្វើស្រែចម្ការផង ហើយអ្នកមានដីធ្លីនៅតាមដងផ្លូវនេះ មានលទ្ធភាពអាចសាងសង់ផ្ទះសម្រាប់គ្រួសារបង្កើតថ្មី បានទៅរស់នៅតំបន់នោះផងដែរ។
លោកបន្តថា៖ នេះជាការអភិវឌ្ឍមូលដ្ឋានតបតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ធ្វើឱ្យមានផ្លូវ-ទឹក-ភ្លើង-ធនធានមនុស្ស និងបច្ចេកវិជ្ជា មកដល់ទីជនបទ ហើយប្រជាពលរដ្ឋមានជីវភាពធូរធារ រស់នៅមានសុខសុវត្តិភាពពេញលេញ និងមានប្រាក់ចំណូលប្រចាំគ្រួសារ តាមរយៈការខិតខំប្រឹងប្រែងធ្វើកិច្ចការងារកសិកម្ម ដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វផងដែរ។

សូមបញ្ចាក់ថា៖ ផ្លូវគ្រួសក្រហមមួយខ្សែនេះមានប្រវែង ១៨ គីឡូម៉ែត្រទទឹង ៧ម៉ែត្រ ដាក់លូ ១៥ កន្លែង និងស្ពានឆ្លងកាត់អូរជួរចាប ប្រវែងជាង៣០ម៉ែត្រ ដែលសាសងសង់ឡើងដោយក្រុមបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងត្រូវចំណាយថវិកាមន្ទីរអភិវឌ្ឍជនបទ រួមទាំងមូលនិធិស្រុក និងឃុំចំនួន៣បញ្ចូលគ្នា សរុបជាង ១.០០០ លានរៀល៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


