ព័ត៌មានជាតិ
ឱកាសសិស្សានុសិស្ស ប្រឡង អាន សូត្រកំណាព្យ និងតែងនិពន្ធ ក្នុង ទិវាជាតិអំណាន បានមកដល់
ឱកាសល្អមួយឆ្នាំម្ដង របស់សម្រាប់សិស្សានុសិស្សទូទាំងប្រទេស បានមកដល់ហើយ ក្នុងការចូលរួមប្រឡង អាន សូត្រកំណាព្យ និងតែងនិពន្ធ ដើម្បីអបអរ ទិវាជាតិអំណាន ១១ មីនា ដោយក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងនេះ តាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ ចាប់ពីសប្ដាហ៍ទី២ ទី៣ ខែមករា ឆ្នាំ២០២៤ នេះទៅ។

ដើម្បីលើកកម្ពស់ និងបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២០ អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពី ទិវាជាតិអំណាន ដោយបានកំណត់យក ថ្ងៃទី១១ ខែមីនា ដើម្បីប្រារព្ធពិធី នេះជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើស ជ័យលាភីថ្នាក់ជាតិ ទទួលពានរង្វាន់ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» ដើម្បីចូលរួមអបអរសាទរ ការប្រារព្ធទិវាជាតិអំណាន ជារៀងរាល់ឆ្នាំ។

ដើម្បីរៀបចំការប្រឡងប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ ឱ្យធានាបាននូវសមភាព តម្លាភាព និងយុត្តិធម៌ដល់បេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងប្រជែង ដោយត្រូវរៀបចំឡើងជាពីរដំណាក់កាលគឺ នៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដែលត្រូវជ្រើសរើសសិស្សទៅតាមកម្រិតនីមួយៗដោយអនុលោមទៅតាមវិញ្ញាសាបីសំខាន់ៗរួមមាន៖
១. អានអត្ថបទ សម្រាប់សិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី៦
២. ស្មូតកំណាព្យ សម្រាប់សិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី៩ ក្នុងចំណោមបទពាក្យប្រាំពីរ បទកាកគតិ និងបទព្រហ្មគីតិ
៣. តែងនិពន្ធ សម្រាប់សិស្សថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ជាអត្ថបទកាព្យ (បទពាក្យប្រាំពីរ បទកាកគតិ និងបទព្រហ្មគីតិ) ឬ ពាក្យរាយ
ព័ត៌មានពិស្ដារ៖





-
សេដ្ឋកិច្ច១០ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


