Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន៥នៅបារាំង បង្ហាញការចាប់អារម្មណ៍​ខ្លាំងវិនិយោគនៅកម្ពុជា

បានផុស

នៅ

ក្រោយទទួលបានការអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានក្រុមហ៊ុនធំ​ៗ​ចំនួន៥នៅបារាំង បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចាប់យកឱកាសវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនទាំងនោះមានដូចជា ក្រុមហ៊ុន TotalEnergies គ្រោងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ, ក្រុមហ៊ុន Blue Circle បង្ហាញពីការចាប់អារម្មណ៍វិនិយោគលើថាមពលកកើតឡើងវិញ ជាពិសេសថាមពល​ដែលដើរដោយ​កម្លាំងខ្យល់, ក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF), ក្រុមហ៊ុន EDF វិនិយោគលើវិស័យ​ថាមពលកកើតឡើងវិញ និងក្រុមហ៊ុន Alstom វិនិយោគលើវិស័យដឹកជញ្ជូនផ្លូវដែក និងផលិតរថភ្លើងល្បឿនលឿន ជាដើម។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានស្វាគមន៍ និងសម្តែងក្តីរីករាយចំពោះការចាប់អារម្មណ៍របស់ក្រុម​ហ៊ុនបារាំង​ទាំងអស់នេះ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជា មានច្បាប់វិនិយោគ និងបរិស្ថានដ៏ល្អប្រសើរសម្រាប់ការវិនិយោគ ជាពិសេសលើវិស័យបច្ចេកវិទ្យាថ្មី វិស័យថាមពលកកើតឡើងវិញ បចេ្ចកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យ​កសិកម្ម ជាដើមដែលផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនទាំងនោះ។

ទន្ទឹមនេះ សម្តេច បានលើកទឹកចិត្តធុរកិច្ចបារាំងក្នុងការចាប់ផ្តើម និងពង្រីកប្រតិបត្តិការនៅកម្ពុជា ក្នុងវិស័យដែល​មានស្រាប់ និងវិស័យដែលអាចទាក់ទាញនវានុវត្តន៍ ការវិនិយោគ ដូចជា វិស័យកសិកម្ម, កែច្នៃម្ហូបអាហារ, អគ្គិសនី និងអេឡិចត្រូនិច, ការថែទាំសុខភាព, អប់រំ បច្ចេកវិទ្យាព័ត៌មាន ក៏ដូចជា វិស័យត្រួសត្រាយផ្លូវ ដែលអាចផ្តល់ផល​ប្រយោជន៍ដល់អ្នកចាប់ផ្តើមមុនគេ (first-mover advantage) ដូចជាវិស័យយានយន្ត,បរិវត្តកម្មឌីជីថល, បច្ចេកវិទ្យា​បៃតង ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ, និងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ជាដើម។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុននៅប្រទេសបារាំងចំនួន ៨០ក្រុមហ៊ុន នឹងមានឱកាសជួបសម្តេច ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចនៅប្រទេសបារាំង។ បើតាមអ្នកឧកញ៉ា លឹម ហេង ជំនួបនេះ ក៏បានផ្តល់ឱកាសឱ្យកម្ពុជា បានផ្សព្វផ្សាយពីសក្តានុពល កាលានុវត្តភាព ទៅដល់ក្រុមហ៊ុនទាំងអស់នោះ ឱ្យមកវិនិយោគនៅកម្ពុជាផងដែរ។ បើនិយាយថា ឱ្យមកវិនិយោគនៅកម្ពុជា គឺទីផ្សារតូចណាស់ ប៉ុន្តែកម្ពុជា បានចូល​ជាសហគន៍សេដ្ឋកិច្ចអាស៊ាន ដូច្នេះមកវិនិយោគនៅកម្ពុជា ដូចជាវិនិយោគនៅទីផ្សារអាស៊ានទាំងមូលផងដែរ ដែលមានប្រជាជនប្រមាណជាង ៦៦០លាននាក់។ លើសពីនេះទៀត កម្ពុជា មានកិច្ចព្រមព្រៀងសេរី​ពាណិជ្ជកម្ម​កម្ពុជាចិន, កម្ពុជា កូរ៉ខាងត្បូង អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ អាសិប ជាដើម។ នេះជាការបន្ថែមរបស់អ្នកឧកញ៉ា លឹម ហេង។

ជាមួយគ្នានេះ ក៏មានការចុះអនុស្សរណៈយោគយល់គ្នាចំនួន៦ធំៗដូចជា ៖ ទី១/អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)។  ទី២/អនុស្សរណៈយោគ​យល់រវាង​ក្រុម​ហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle។ ទី៣/អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail។ ទី៤/អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions។ ទី៥/អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង  Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42) និងទី៦-អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបំពេញបេសកកម្មនៅតំបន់អឺរ៉ុបចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ នៅក្នុងបេសកកម្មមួយសប្តាហ៍នៅតំបន់អឺរ៉ុបនេះ សម្តេចធិបតី នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ«ការកសាងឡើងវិញនូវទំនុកចិត្ត» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស និងបំពេញទស្សនកិច្ចនៅប្រទេសបារាំងតបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង​ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ២០ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២៣ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

Sokha Hotels

ព័ត៌មានពេញនិយម