Connect with us

ព័ត៌មានជាតិ

ធនាគារ ក្រុងស្រ៊ី ផ្ដល់ហិរញ្ញប្បទានសរុបជិត ៥០០ លានដុល្លារ ដល់ ធនាគារ ហត្ថា

បានផុស

នៅ

ធនាគារ ក្រុង​ស្រ៊ី (ធនាគារ អយុធ្យា និង​ក្រុមហ៊ុន​អាជីវកម្ម​ចំណុះ​របស់​ធនាគារ​) ដែលជា​គ្រុប​ហិរញ្ញវត្ថុ​ធំជាងគេ​លំដាប់​ទី​៥ នៅក្នុង​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ជា​សមាជិក​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក MUFG ដែលជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ក្នុងប្រទេស​ជប៉ុន បានប្រកាស​ផ្តល់​ហិរញ្ញប្បទាន​ថ្មី​នូវ​ទឹកប្រាក់ ៣០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់ ធនាគារ ហត្ថា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុង​ស្រ៊ី និង​ជា​ធនាគារ​ពាណិជ្ជ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ធនាគារ​ពាណិជ្ជ​ធំជាងគេ​ទាំង​៥ នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​ប្រតិបត្តិការ​អាជីវកម្ម​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​។ រហូតមកដល់​ពេលនេះ ធនាគារ ហត្ថា ទទួលបាន​ហិរញ្ញប្បទាន​សរុប​ពី ធនាគារ ក្រុង​ស្រ៊ី មាន​ចំនួន​ទឹកប្រាក់​ជិត ៥០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហិរញ្ញប្បទាន​នេះ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់ ធនាគារ ក្រុង​ស្រ៊ី ដើម្បី​ក្លាយ​ជា​ធនាគារ​ដ៏​លេចធ្លោ​មួយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ថែមទាំង​អនុញ្ញាត​ឱ្យ ធនាគារ ហត្ថា អាច​ពង្រីក​វិសាលភាព​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​យ៉ាង​ទូលំទូលាយ​ដល់​អតិថិជន​គោលដៅ ជាពិសេស​អតិថិជន​ដែល​ជា​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​មធ្យម ដែល​បាននិងកំពុង​ត្រូវការ​ដើមទុន​ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ក្នុង​វិស័យ​ផ្សេងៗ ដូចជា កសិកម្ម កសិឧស្សាហកម្ម សេវាកម្ម និង​វិស័យ​ពាណិជ្ជកម្ម​ជាដើម ដែល​ស្ថិតនៅក្នុង​បរិបទ​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ចពិភពលោក​។

លោក Kenichi Yamato ប្រធាន​អគ្គនាយក និង​នាយក​ប្រតិបត្តិ នៃ ធនាគារ ក្រុង​ស្រ៊ី បាន​មាន​ប្រសាសន៍​ថា​៖ «​ការបន្ថែម​ហិរញ្ញប្បទាន​ជា​យុទ្ធសាស្ត្រ​របស់​យើង​ដល់ ធនាគារ ហត្ថា ដែលជា​ធនាគារ​លំដាប់​ជួរមុខ​មួយ​នៅក្នុង​ចំណោម​អាជីវកម្ម​យុទ្ធសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍​របស់ ធនាគារ ក្រុង​ស្រ៊ី គឺ​ស្របទៅតាម​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​គាំទ្រ​អាជីវកម្ម​របស់ ធនាគារ ហត្ថា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ហិរញ្ញវត្ថុ​របស់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា និង​ធ្វើការ​គូស​បញ្ជាក់​ឡើង​វិញ​អំពី​តួនាទី​របស់​យើង​ជា​ធនាគារ​ថ្នាក់​តំបន់​មួយ។

យើងទាំងអស់គ្នា​មានជំនឿថា តាមរយៈ​ចំណេះ​ជំនាញ​ហិរញ្ញវត្ថុ​ដាច់ដោយឡែក​របស់ ធនាគារ ក្រុង​ស្រ៊ី និង​បទពិសោធ​អាជីវកម្ម​ក្នុងស្រុក​របស់ ធនាគារ ហត្ថា កន្លងមកនេះ ធនាគារ ហត្ថា នឹង​បន្ត​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ប្រកបដោយ​និរន្តរភាព»។

លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​របស់ ធនាគារ ហត្ថា បានលើកឡើង​ពី​សារៈសំខាន់ នៃ​ហិរញ្ញប្បទាន​បន្ថែម​នេះ ដោយ​ធ្វើការ​គូសបញ្ជាក់ថា​៖ «​ជាមួយនឹង​ហិរញ្ញប្បទាន​បន្ថែម​ថ្មី​នេះ ដែល​ធ្វើឱ្យ​ចំនួន​ហិរញ្ញប្បទាន​សរុប​មាន​រហូតដល់​ជិត ៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី ធនាគារ ក្រុង​ស្រ៊ី ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​វា​ជួយ​ឱ្យ​ធនាគារ​របស់​យើង [​ធនាគារ ហត្ថា​] ពង្រីក​ទ្រព្យសកម្ម និង មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការជំរុញ​ផលិតភាព​ការងារ ព្រមទាំង​ប្រតិបត្តិការ​អាជីវកម្ម​ឱ្យ​ត្រូវ​ទៅតាម​ផែនការ​ដែល​បានកំណត់​ទុក​។​» លោក​ឧកញ៉ា បាន​បន្ថែមទៀតថា​៖ «​ការ​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​នៅពេលនេះ ក៏បាន​បង្ហាញ​យ៉ាង​ជាក់ច្បាស់​អំពី​មហិច្ឆតា​របស់ ធនាគារ ក្រុង​ស្រ៊ី ដែលជា​ធនាគារ​ធំជាងគេ​លំដាប់​ទី​៥ ក្នុង​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ដែលជា​សមាជិក​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក MUFG ក្នុងការ​ពង្រីក​វិសាលភាព​អាជីវកម្ម និង​ពង្រីក​វត្តមាន​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍»។

គួរ​បញ្ជាក់ថា ធនាគារ ហត្ថា ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អតិថិជន សាធារណជន អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ និង​ជាពិសេស ធនាគារ ក្រុង​ស្រ៊ី ដែល​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ជំនឿ​ទុកចិត្ត និង​ការគាំទ្រ​ដល់ ធនាគារ ហត្ថា។ ម្យ៉ាងវិញទៀត ធនាគារ ហត្ថា បាននិងកំពុង​ដាក់ចេញ និង​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​មួយ​ដ៏​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​សម្រេចបាន​ទស្សនវិស័យ​របស់ខ្លួន​ក្នុងការ​ក្លាយខ្លួន​ទៅជា​ធនាគារ​ជម្រើស​ទីមួយ​របស់​អតិថិជន​សម្រាប់​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ និង​ទទួលបាន​អនាគត​ដ៏​ប្រសើរ​។

អំពី ធនាគារ ហត្ថា​

ធនាគារ ហត្ថា ជា​ធនាគារពាណិជ្ជ​ដែលមាន​វត្តមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈកាល ៣០ ឆ្នាំ មកហើយ ដែល​ផ្តល់ជូន​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​ដល់​អតិថិជន​របស់ខ្លួន​។ គិត​ត្រឹម​ត្រីមាស​ទី​៤ ឆ្នាំ​២០២៣ ធនាគារ ហត្ថា កំពុង​កាន់កាប់​តំណែង​ជា​ធនាគារ​ពាណិជ្ជ​ធំជាងគេ​លំដាប់​ទី​៤ ផ្អែកលើ​ការិយាល័យ​ប្រតិបត្តិការ​របស់ខ្លួន​។ លើសពីនេះ ធនាគារ ហត្ថា បន្តកាន់កាប់​តំណែង​ឈរ​ជើង​យ៉ាងរឹងមាំ​ក្នុងចំណោម​ធនាគារ​ធំៗ​ទាំង​៨ នៅក្នុង​ប្រទេស​កម្ពុជា យោង​ទៅ​លើ​ផលបត្រ​ឥណទាន និង​ប្រាក់​បញ្ញើ​សន្សំ​។ ធនាគារ ហត្ថា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​លំដាប់​ទី​៥ នៅក្នុង​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ដែល​មាន​អាយុកាល​អាជីវកម្ម​រយៈពេល ៧៨ ឆ្នាំ។ ធនាគារ ក្រុង​ស្រ៊ី ជា​សមាជិក​យុទ្ធសាស្ត្រ នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG Financial Group ដែលជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាងគេ​នៅក្នុង​ប្រទេស​ជប៉ុន និង​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក។​

អំពី ធនាគារ​ក្រុង​ស្រ៊ី​

​ធនាគារ ក្រុង​ស្រ៊ី (​ធនាគារ អយុធ្យា និង​ស្ថាប័ន​អាជីវកម្ម​ចំណុះ​របស់​ធនាគារ​) គឺជា​គ្រុប​ហិរញ្ញវត្ថុ​ធំជាងគេ​លំដាប់​ទី​៥ នៅក្នុង​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ យោង​លើ​ទ្រព្យសកម្ម ផលប​ត្រ​ឥណទាន និង​ប្រាក់​បញ្ញើ​សន្សំ និង​ជា​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារ Domestic Systemically Important (D-SIBs) ទាំង​៦​របស់​ប្រទេស​ថៃឡង់​ដ៍ ដែល​បានធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ជូន​អតិថិជន​របស់ខ្លួន​អស់​រយៈពេល ៧៨ ឆ្នាំ កន្លងមកហើយ​។ ធនាគារ ក្រុង​ស្រ៊ី គឺជា​សមាជិក​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក MUFG ដែលជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ក្នុងប្រទេស​ជប៉ុន​។ ធនាគារ ក្រុង​ស្រ៊ី ផ្តល់ជូន​អតិថិជន​របស់ខ្លួន​យ៉ាង​ទូលំទូលាយ​នូវ​សេវា​ធនាគារ និង​ហិរញ្ញវត្ថុ ការវិនិយោគ ការគ្រប់គ្រង​ទ្រព្យសកម្ម និង​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​ផ្សេងទៀត ទៅកាន់​អតិថិជន​ជា​បុគ្គល សហគ្រាស​ខ្នាតតូច និង​មធ្យម និង​ក្រុមហ៊ុន តាមរយៈ​បណ្ដាញ​ការិយាល័យ​ក្នុងស្រុក​ចំនួន ៥៩៩ ទីតាំង (៥៥៩ ការិយាល័យ​ធនាគារ និង ៤០ ការិយាល័យ​អាជីវកម្ម​អូ​តូ​) និង ទីតាំង​ផ្តល់​សេវាកម្ម​ជាង ៣៤.០៧២ ទីតាំងនៅ​ទូទាំងប្រទេស​។ គ្រុប​ក្រុង​ស្រ៊ី គឺជា​ស្ថាប័ន​បោះផ្សាយ​ប័ណ្ណ​ធំជាងគេ នៅក្នុង​ប្រទេស​ថៃឡង់​ដ៍​ជាមួយ​នឹង​ប័ណ្ណឥណទាន​ចំនួន ១០,២ លាន គណនី​ឥណទាន​ផ្ទាល់ខ្លួន គណនី​ហិរញ្ញវត្ថុ​លក់ និង ឥណទាន​ផ្ទាល់ខ្លួន ជា​ស្ថាប័ន​ផ្តល់​សេវាកម្ម​បង់​រំលស់​រថយន្ត​ដ៏​ធំ​មួយ (​ក្រុង​ស្រ៊ី អូ​តូ​) ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដែល​មាន​ការ​រីក​លូតលាស់​ជាងគេ (​ក្រុមហ៊ុន​គ្រប់​គ្រង​ទ្រព្យសម្បត្តិ​ក្រុង​ស្រ៊ី​) និង​ជា​ក្រុមហ៊ុន​ដំបូង​បង្កើត​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (Ngern Tid Lor)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម