Connect with us

ព័ត៌មានជាតិ

តើមន្ត្រីគ្រាក់ៗរបស់រាជរដ្ឋាភិបាលកម្ពុជារូបណាខ្លះ ធ្លាប់ទៅរៀននៅប្រទេសបារាំង?

បានផុស

នៅ

បារាំង ជាប្រទេសមួយនៅប៉ែកអឺរ៉ុបដែលមានទំនាក់ទំនងជាមួយកម្ពុជាយូរលង់ណាស់មកហើយ ហើយកម្ពុជា និងបារាំង មានទំនាក់ទំនងពិសេសយ៉ាងជិតស្និទ្ធ ដោយប្រទេសទាំងពីរមានប្រវត្តិរួមគ្នាផង កម្ពុជាជាប្រទេសនិយាយភាសាបារាំង ផង ខណៈជនជាតិកម្ពុជាជាច្រើន បានទៅសិក្សានៅប្រទេសបារាំងនេះ។ សម្រាប់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ក៏មានមន្ត្រីគ្រាក់ៗមួយចំនួន ធ្លាប់បានទៅសិក្សានៅប្រទេសបារាំងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីគ្រាក់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់ទៅសិក្សានៅប្រទេសបារាំង រួមមាន៖

១/ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលបានការសិក្សាអប់រំនៅប្រទេសជាច្រើន ជាអាទិ៍ បារាំង សឹង្ហបុរី អាឡឺម៉ង់ និងប្រទេសឆេក។ ជំនាញដែលលោក ស សុខា បានសិក្សា រួមមាន ផ្នែកគ្រប់គ្រង អភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រអប់រំ ច្បាប់ស៊ីវិល រដ្ឋបាលសាធារណៈ និងជំនាញនគរបាល។

២/ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

លោកប្រមុខការទូតកម្ពុជារូបនេះ គឺជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងការវិនិយោគ ដែលលោក បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីប្រទេសបារាំង និងធ្លាប់ធ្វើការឱ្យក្រុមហ៊ុនឯកជននៅប្រទេសបារាំង។

៣/ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

អ្នកបន្តវេនដ៏មានសក្តានុពលផ្នែកច្បាប់ លោក កើត រិទ្ធ គឺបានទទួលការសិក្សាអប់រំនៅប្រទេសបារាំង ដោយលោក មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២ គឺបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក​ច្បាប់ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់ព្រហ្មទណ្ឌ និង​វិទ្យាសាស្ត្រ​នៃ​បទ​ឧក្រិដ្ឋ នៃសាកលវិទ្យាល័យ លីយ៉ុង ទីក្រុងប៉ារីស។  

៤/ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

លោកនាយឧត្តមសេនីយ៍ ប្រមុខការពារជាតិ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសិក្សា​នៅប្រទេស​បារាំង តាំងពីកុមារភាព។ សិក្សានៅទីក្រុងប៉ារីស លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ចប់​បរិញ្ញាប​ត្រ​ផ្នែក​ពាណិជ្ជកម្ម និង​បាន​​សិក្សា​លើជំនាញ​យោធា នៅ​រាជបណ្ឌិត​​ស​ភា​យោ​ធា​រប​ស់​ប្រទេស​បារាំង​។ ​

៥/ លោក អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍

លោកទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ចប់ការសិក្សា​សញ្ញា​បត្រពា​ណិជ្ជ​សាស្រ្ត ​នៅសាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ និង​​បាន​​ទៅ​​សិក្សា​​នៅ​វិទ្យា​​ស្ថាន​​ជាតិ​​បចេ្ចក​ទេស​​សេដ្ឋ​កិច្ច​ និងគណ​​នេយ្យ​​ នា​​ទី​ក្រុង​ប៉ារីស​ ប្រទេសបារាំង។

៦/ លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

លោកទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា ទទួលបានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជាច្បាប់ ពីសាកលវិទ្យាល័យ ប៉ារីស២ ប្រទេសបារាំង កាលពីឆ្នាំ២០២២ ដែលជាសញ្ញាបត្របណ្ឌិតច្បាប់ទី៣ បន្ទាប់ពីសញ្ញាបត្របណ្ឌិតច្បាប់ មកពីសហរដ្ឋអាមេរិក និងបណ្ឌិតច្បាប់ មកពីប្រទេសអូស្ត្រាលី។

៧/ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី គឺត្រូវបានបញ្ជូនទៅរៀននៅប្រទេសបារាំងជាមួយបងប្រុស គឺលោក ហ៊ុន ម៉ានិត កាលឆ្នាំ១៩៩២ ពោល គឺមុនពេលដែលលោក ហ៊ុន ម៉ានី ផ្លាស់ចេញទៅសិក្សាថ្នាក់វិទ្យាល័យ នៅសហរដ្ឋអាមេរិក។

៨/ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី

លោកស្រី អ៊ឹង កន្ថាផាវី គឺជាអ្នកនយោបាយស្ត្រីជួរមុខរបស់គណបក្សប្រជាជនកម្ពុជា ដែលបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាប់តាំងពីឆ្នាំ២០០៤ ក្នុងអាណត្តិទី៣ ​រហូតមកដល់អាណត្តិទី៧ ឆ្នាំ២០២៣នេះ ពោល គឺលោកស្រីធ្វើជារដ្ឋមន្ត្រីនេះ មានរយៈពេលជិត២០ឆ្នាំមកហើយ។ រដ្ឋមន្ត្រីក្រសួងកិច្ចការនារីរូបនេះ ទទួលបានការសិក្សាអប់រំមកពីប្រទេសបារាំង ដោយបានបញ្ចប់ការសិក្សាសញ្ញាបត្រវេជ្ជបណ្ឌិតផ្នែកឱសថសាស្ត្រ នៅសាកលវិទ្យាល័យមួយ នៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈលោកស្រី ក៏ធ្លាប់បានបម្រើការងារជាច្រើនជាអ្នកស្រាវជ្រាវឱសថ នៅសហគ្រាស​បារាំង។

៩/ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

លោកស្រី ភឿង សកុណា ជារដ្ឋមន្ត្រីស្ត្រីទី២ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ​ ដែលមានប្រវត្តិសិក្សាមកពីប្រទេសបារាំងដែរ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌រូបនេះ ជាអតីតនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅអតីតសហភាពសូវៀត រយៈពេល៦ឆ្នាំ ផ្នែកវិស្វករគីមីឧស្សាហកម្ម និងបានបន្តការសិក្សាសញ្ញាបត្របណ្ឌិតផ្នែកសុវត្ថិភាពចំណីអាហារ នៅប្រទេសបារាំង។

១០/ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ទទួលបានការសិក្សាអប់រំទាំងនៅកម្ពុជា និងនៅប្រទេសបារាំង។ លោក ឌិត ទីណា បានផ្លាស់ចេញទៅរៀននៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីឆ្នាំ១៩៩៤ ដោយនៅឆ្នាំ១៩៩៦ លោកបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ។ បន្ទាប់ពីបញ្ចប់កម្រិតថ្នាក់វិទ្យាល័យ លោក ឌិត ទីណា បានបន្តការសិក្សាកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅទីក្រុងប៉ារីសដដែល ដោយបានបញ្ចប់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករូបវិទ្យា នៅសាកលវិទ្យាល័យ Orsay រួមទាំងសញ្ញាបត្រវិស្វកររ៉ែ ពីសាលាជាតិរ៉ែ ទីក្រុងប៉ារីស ប្រទេសបារាំង។

១១/ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច

លើការសិក្សាអប់រំ គឺលោក ហួត ហាក់ ទទួលបានការអប់រំនៅតាមប្រទេសជាច្រើន ដែលក្នុងនោះ ក៏បានបញ្ចប់ការសិក្សានៅប្រទេសបារាំងដែរ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារំាង ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងសាធារណៈ ពីសាលាជាតិរដ្ឋបាលបារាំង (ENA) ដែលជាសាលាដ៏ល្បីល្បាញមួយរបស់អឺរ៉ុប ក្នុងការបណ្តុះបណ្តាលអ្នកនយោបាយ អ្នករដ្ឋបាល អ្នកសេដ្ឋកិច្ច និងអ្នកការទូតជាន់ខ្ពស់។ លើសពីនេះ លោក ក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយ និងថ្នាក់បណ្ឌិតគ្រប់គ្រងធុរកិច្ច ពីសកលវិទ្យាល័យ Preston ព្រមទាំងបានទៅបន្តការសិក្សានៅបណ្តាប្រទេសមួយចំនួនទៀត ដូចជា អង់គ្លេស ប្រទេសសឹង្ហបុរី ចិន ជាដើម។

១២/ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

លោក ឡាំ ជា រដ្ឋមន្ត្រីថ្មីមួយនៅក្នុងសមាសភាពរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ ត្រូវមកទទួលភារកិច្ចដឹកនាំរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាស្ថាប័នថ្មីមួយ ទើបបង្កើតឡើងនាអាណត្តិនេះ។ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរូបនេះ គឺជាអតីតនិស្សិត ដែលបានបញ្ចប់ការសិក្សាមកពីប្រទេសបារាំង ដោយលោក ទទួលបានសញ្ញាបត្រគ្រប់កម្រិត ជាអាទិ៍  បរិញ្ញាបត្រច្បាប់ អនុបណ្ឌិតច្បាប់សាធារណៈ និងសញ្ញាបត្របណ្ឌិតច្បាប់អន្តរជាតិ នៃសាកលវិទ្យាល័យ លីយ៉ុង៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៤ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៥ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម