ព័ត៌មានជាតិ
សប្ដាហ៍ទី២ខែមករា ឃាត់ខ្លួនជនសង្ស័យ៨០នាក់ក្នុងបទល្មើសព្រហ្មទណ្ឌ ៦៣ករណី
ជនសង្ស័យ៨០នាក់ ត្រូវបានឃាត់ខ្លួនលើមុខសញ្ញាព្រហ្មទណ្ឌទូទៅចំនួន៦៣ករណី ដែលកើតឡើងទូទាំងប្រទេស ដោយក្នុងនោះ បង្ក្រាបបាន៥០ករណី ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២៤។ នេះបើយោងតាមការឱ្យដឹងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។

បើតាមរបាយការណ៍ ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌទាំង ៥០ករណីដែលបង្ក្រាបបាន មានករណីកើតឡើងញឹកញាប់ជាងគេ គឺលួចចំនួន១២ករណី អំពើហិង្សា២៤ករណី និងរំលោភសេពសន្ធវៈមាន៨ករណី។
ការអនុវត្តវិធានការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនេះ ត្រូវបានលោក ទូច សុខៈបញ្ជាក់ថា ជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ ស្របតាមទស្សនៈអ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំក្រសួង និងមន្ត្រីគ្រប់លំដាប់ថ្នាក់។

អ្នកនាំពាក្យរងរូបនេះ ថា លោកឧបនាយករដ្ឋមន្ត្រី ស សុខា តែងក្រើនរម្លឹក ដឹកនាំកិច្ចប្រជុំជំនាញជារឿយៗ ដើម្បី អនុវត្តការងារឱ្យកាន់តែប្រសិទ្ធភាព ប្រសិទ្ធផល ក្នុងស្មារតីសហការជាមួយប្រជាពលរដ្ឋមូលដ្ឋាន និងភាគីពាក់ព័ន្ធ ឆ្លើយតបទៅនឹងបទល្មើសឱ្យបានលឿនរហ័ស និងម្ចាស់ការទទួលខុសត្រូវលើតួនាទីភារកិច្ច៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


