ព័ត៌មានជាតិ
ចូលឆ្នាំចិន-វៀតណាម៣ថ្ងៃឆ្នាំ២០២១ខេត្តរតនគិរីមានការធ្លាក់ចុះភ្ញៀវទេសចរ២៩.០៧%
នៅក្នុងរយៈពេល៣ថ្ងៃ(១២-១៣-១៤កុម្ភៈឆ្នាំ២០២១)នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម មានភ្ញៀវ ទេសចរជាតិ-អន្តរជាតិសរុបចំនួន១២,៦៨៩នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៦៤នាក់ ភ្ញៀវជាតិ១២,៦២៥នាក់ គឺមានការធ្លាក់ចុះ២៩.០៧%។
ភ្ញៀវជាតិធ្លាក់ចុះ២៨.២៣% ភ្ញៀវអន្តរជាតិធ្លាក់ចុះ៧៨.៦០% បើប្រៀបធៀបនិងបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំ២០២០ មានចំនួន១៧,៨៩០នាក់។ នេះបើតាមតួរលេខមន្ទីរទេសចរណ៍បានបង្ហាញឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កត្តាធំបំផុតដែលនាំអោយភ្ញៀវទេសចរមានការធ្លាក់ចុះបណ្តាលមកពីប្រជាពលរដ្ឋមានការព្រួយបារម្ភពីជំងឺកូវីដ-១៩ ជាពិសេសច្រកទ្វារអន្តរជាតិនានាត្រូវបានបិទការចេញចូលទាំងស្រុងដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ។
លោកបន្តថា ភ្ញៀវបានមកទស្សនាកម្សាន្តតាមរមណីយដ្ឋាននៅក្នុងខេត្តរតនគិរីមានចំនួន១៤កន្លែងសុទ្ធសឹងជារមណីយដ្ឋានធម្មជាតិ។ ហើយរមណីយដ្ឋានដែលពេញនិយមនិងមានភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងច្រើននោះ គឺបឹងយក្ខឡោម ក្នុងក្រុងបានលុង រមណីយដ្ឋានទឹកធ្លាក់អូរសៀងលែ,រមណីយដ្ឋានបឹងលំកុដ ក្នុងស្រុកលំផាត់ ក្រៅពីរមណីយដ្ឋានធម្មជាតិទាំងបីកន្លែងនេះ ក៏មានរមណីដ្ឋានដទៃទៀតដែរដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ។

លោកបន្តថា រយៈពេល៣ថ្ងៃនេះ គ្រប់រមណីយដ្ឋានដែលភ្ញៀវបានទៅលេងកម្សាន្ត លោកសង្កេតឃើញថា ភ្ញៀវទេសចរទាំងអស់បានចូលរួមថែរក្សាអនាម័យបរិស្ថានបានល្អ ពោលគឺក្រោយហូបចុករួចពួកគាត់បានវេចខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ។ ជាពិសេសនោះគឺពួកគាត់មានស្មារតីម្ចាស់ការចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការចូលខ្លួនឲ្យបាញ់កម្ដៅការលាងសម្អាតដៃនៅតាមឡាបូសាធារណៈ ដែលបានរៀបចំជូននៅតាមរមណីយដ្ឋាននានា ការពាក់ម៉ាស និងការរក្សាគម្លាតសង្គមជាដើម។

លោក ង៉ែត ពិទូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងទឹកដីខេត្តរតនគិរី ជាពិសេសម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់សេវាកម្មម្ហូបអាហារទាំងអស់ដែលបានចូលរួមជាមួយអាជ្ញាធរខេត្តក្នុងការរឹតបន្តឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការកុំឲ្យមាននៃការរាតត្បាតជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណផងដែរចំពោះសមត្ថកិច្ចពាក់ព័ន្ធដែលបានបំពេញតួនាទីភារកិច្ចចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងយប់ទាំងថ្ងៃជូនភ្ញៀវទេសចរជាតិ-អន្តរជាតិបានយ៉ាងល្អប្រសើរ៕
អត្ថបទ ៖ វុទ្ធឦសាន



-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ