ព័ត៌មានជាតិ
ពលរដ្ឋ និងអាជ្ញាធរ រួមគ្នាធ្វើស្ពានឈើថ្មី នៅអូរផ្កាដកព័រសម្រួលការធ្វើដំណើរ
អាជ្ញាធរ និងប្រជាពលរដ្ឋភូមិញើន ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានប្រមូលកម្លាំងគ្នា និងចូលជាថវិកា សាងសង់ស្ពានថ្មី អូរផ្កាដកព័រ ដើម្បីតភ្ជាប់ផ្លូវគមនាគមន៍មួយនេះសម្រាប់សិស្សានុសិស្សទៅកាន់សាលារៀន និងបម្រើឱ្យការដឹកជញ្ជូនផលកសិកម្មឱ្យមានតម្លៃទីផ្សារកើនឡើង។

លោក អ៊ិត តាន់ តំណាងក្រុមបច្ចេកទេសសាងសង់ស្ពាននេះបានបញ្ជាក់ថា៖ នេះជាតម្រូវការដែលបងប្អូនមិនអាចខ្វះបាន ព្រោះបច្ចុប្បន្នប្រទេសកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើន ពីទីក្រុងឈានមកទីជនបទ ប្រជាពលរដ្ឋក៍មានជីវភាព ធូរធារ។
លោកបន្តថា៖ នៅថ្ងៃនេះលោកអភិបាលស្រុកសេសានមកដល់ ក៏សំណូមពរឱ្យជួយសម្ភារៈដែលនៅខ្វះ សម្រាប់ដំណើរការសាងសង់ស្ពាននេះ ព្រោះក្រុមការងារជំរុញការសាងសង់ឱ្យហើយឆាប់ នៅមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរយើង អញ្ចឹងការសាងសង់ស្ពាននេះនៅខ្វះខាត ទីមួយគឺប៊ូឡុង ទី២គឺក្តារ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា៖ ស្ពាននេះពិតជាបានបម្រើផលប្រយោជន៍ទាំងអស់គ្នា ហើយការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជនយើងក៏បានបង្ហាញពីកម្លាំងសាមគ្គី ចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត ថវិកា និងពេលវេលា ដើម្បីរួមគ្នាដោះស្រាយ បញ្ហាលំបាក ប្រឈម នៅមូលដ្ឋានដែលស្ថិតនៅឆ្ងាយដាច់ស្រយាល ពីកន្លែងមួយទៅកន្លែងមួយទៀត។
លោកបន្តថា៖ នៅតំបន់នេះបងប្អូនប្រជាពលរដ្ឋ យើងភាគច្រើនរស់នៅរាយប៉ាយពីគ្នាហើយនៅតាមបណ្ដោយផ្លូវមានអូរច្រើន តម្រូវឱ្យយើងសាងសង់ស្ពានទើបអាជ្ញាធរ សហគមន៍ និងប្រជាពលរដ្ឋ បានពិភាក្សារួមគ្នា ដោះស្រាយបញ្ហានេះ ហើយយើងសាងសង់ស្ពាននេះឡើងក្នុងគោលបំណងដឹកកសិផលទៅកាន់ទីផ្សារ ទី២ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀនប្រជាជនទៅទទួលយកសេវាសាធារណៈ ដូចជាសេវាសុខាភិបាល សេវាអប់រំ ហើយ និងសេវារដ្ឋបាលផ្សេងៗទៀត។

សូមបញ្ចាក់ថា៖ ស្ពានឈើ ថ្មីនេះមានប្រវែង២៧ម៉ែត្រ ទទឹង៦ម៉ែត្រ បានសាងសង់ឡើងពីឈើគ្រាក់ធំៗ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង និងទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយផងទោះបីថា កសាងឡើងមិនមានជាងជាវិស្វករអីក៏ពិតមែន ប៉ុន្តែវាជាទឹកចិត្តរបស់បងប្អូនប្រជាសហគមន៍របស់យើង៕

អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


