ព័ត៌មានជាតិ
ប្រទេសចំនួនបីដែលកម្ពុជា នាំចូលទំនិញច្រើនជាងគេមានតម្លៃរាប់ពាន់លានដុល្លារ
ប្រទេសចំនួនបី ដែលកម្ពុជា បាននាំចូលទំនិញច្រើនបំផុតនៅឆ្នាំ ២០២៣ រួមមានប្រទេសចិន វៀតណាម និងថៃ។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ប្រទេសចិន ឈរលេខរៀងទី១ ដែលបាននាំចូលទំនិញមកកាន់កម្ពុជាច្រើនជាងគេ ក្នុងទំហំប្រមាណជាង ១០,៧៨ពាន់លានដុល្លារអាមេរិក កើនឡើង ៣,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ១០,៤៤ពាន់លានដុល្លារ។ ដោយឡែកការនាំចេញរបស់កម្ពុជាទៅចិនមានចំនួនជាង ១,៤៧ពាន់លានដុល្លារ កើនឡើងជិត ២០%។ នៅឆ្នាំ ២០២៣ ដដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានប្រមាណជាង ១២,២៦ពាន់លានដុល្លារ កើនឡើង ៥%។
ជាមួយគ្នានេះ បើតាមអគ្គនាយកដ្ឋានគយ បានឱ្យដឹងថា កម្ពុជា បាននាំចូលទំនិញពីប្រទេសវៀតណាម មានតម្លៃជាង ៣,៦ពាន់លានដុល្លារ ថយចុះជិត ៩% បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៣,៩ពាន់លានដុល្លារអាមេរិក។ ចំណែកការនាំចេញរបស់កម្ពុជា ទៅវៀតណាម បានចំនួន ២,៩ពាន់លានដុល្លារ កើនឡើងជាង ៣៧% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ ២០២៣ សម្រេចបានទឹកសរុបជាង ៦,៥៨ពាន់លានដុល្លារ។
ចំណែកប្រទេសថៃ មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ក្នុងទឹកប្រាក់ ៣,៧១ពាន់លានដុល្លារ ថយចុះជាង ២០% បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៤,៤៧ពាន់លានដុល្លារ។ ក្នងនោះការនាំចេញរបស់កម្ពុជា ទៅថៃមានចំនួនជាង ៨១៧លានដុល្លារ និងការនាំចូលមកវិញមានចំនួនជាង ២,៨៩ពាន់លានដុល្លារ។
សូមបញ្ជាក់ថា នៅឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា អន្តរជាតិ បានថយចុះជិត ១០% ស្មើនឹងទឹកប្រាក់ ៤៦,៨២ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៤៧,៧១ពាន់លានដុល្លារ។ ប្រទេសសំខាន់ៗ ដែលបានដោះដូរទំនិញជាមួយកម្ពុជា បច្ចុប្បន្នរួមមាន ចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូណេស៊ី អាល្លឺម៉ង់ កាណាដា សិង្ហបុរី អង់គ្លេស តៃវ៉ាន់ កូរ៉េខាងត្បូង អេស្ប៉ាញ ម៉ាឡេស៊ី ហូឡង់ បារាំង ឥណ្ឌា បែលហ្ស៊ិក ហុងកុង និងអ៊ីតាលីជាដើម។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


