ព័ត៌មានជាតិ
កសិករដាំស្វាយថា តម្លៃស្វាយកែវរមៀតមានហាងឆេងល្អនៅឆ្នាំនេះ
ស្វាយកែវរមៀតនៅខែមករា ដើមឆ្នាំ ២០២៤នេះ មានទីផ្សារល្អ ដោយមានឈ្មួញមកពីបណ្តាលខេត្តនានាមកប្រមូលទិញដល់ចម្ការ ក្នុងមួយគីឡូក្រាមតម្លៃចាប់ពី ១២០០ ដល់ ១៥០០ រៀល ហើយដឹកជញ្ជូនតាមរថយន្តបន្តយកទៅលក់នៅប្រទេសឡាវ និងប្រទេសវៀតណាម។
លោក សីហា ម្ចាស់ចម្ការស្វាយកែវរមៀត រស់នៅក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានរៀបរាប់ថា រូបលោកមានផ្ទៃដីទំហំ ១៨ ហិកតា ដាំស្វាយកែររមៀត រយៈពេល៤ឆ្នាំមកហើយ ទើបតែប្រមូលផលបានឆ្នាំនេះ។

លោកបន្តទៀតថា ក្នុងការដាំដុះស្វាយកែវរមៀតនេះ គឺមិនបានទៅរៀនបច្ចេកទេសពីខាងណាមកនោះទេ លោកគ្រាន់តែសួរតាមកសិករដែលមានបទពិសោធន៍ក្នុងការដាំស្វាយកែវរមៀត ពីរបៀបដាំដុះ និងរបៀបថែទាំដាក់ជីជាដើម ហើយក៏បានយកមកអនុវត្តដាំដោយខ្លួនឯង ដោយការខិតខំប្រឹងប្រែង ទើបទទួលបានជោយជ័យរហូតដល់សព្វថ្ងៃនេះ។
លោកបានបញ្ជាក់បន្ថែមទៀតថា៖ «តម្លៃស្វាយកែវរមៀត បើប្រៀបធៀបទៅនឹងឆ្នាំមុន ឆ្នាំនេះមានទីផ្សារស្រួលលក់ទូលំទូលាយ យើងក៏អាចដឹកជញ្ជូនតាមរថយន្តតូចធំ យកទៅលក់នៅប្រទេសឡាវ និងប្រទេសវៀតណាមបានតាមចិត្ត។ បើមិនចង់ដឹកទៅលក់ឆ្ងាយ លក់នៅចម្ការក៏បានដែរ ព្រោះមានថៅកែមកប្រមួលទិញជារៀងរាល់ថ្ងៃ»។

ប្រជាកសិករដាំដំណាំផ្នែកកសិកម្ម ក៏បានសំណូមពរដល់ក្រសួងពាណិជ្ជកម្ម និងប្រធានមន្ទីពាណិជ្ជកម្មខេត្តសឹ្ទងត្រែង សូមមេត្តាជួយរកទីផ្សារបន្ថែម បើមិនមានតម្លៃខ្ពស់ជាងហ្នឹងក៏សូមរក្សាតម្លៃនេះ ដើម្បីឱ្យកសិករដែលបង្កបង្កើតផលផ្នែកដំណាំកសិកម្មឱ្យពួកគាត់មានកម្លាំងកាយចិត្ត និងខិតខំដាំដំណាំគ្រប់ប្រភេទបន្តទៀត។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា នៅឆ្នាំ២០២៤ ប្រជាកសិករបាននាំគ្នាប្រឹងប្រែងដាំដុះបន្ថែមនូវស្វាយចន្ទី ស្វាយកែវរមៀត និងដំឡូងមីច្រើនជាងគេ ហើយដំណាំទាំង៣ប្រភេទនេះកំពុងដើរតួនាទីសំខាន់នៅខេត្តស្ទឹងត្រែង ដើម្បីឈានទៅបង្កើតសហគមន៍បន្ថែមសម្រាប់ពង្រឹងផ្នែកទីផ្សារ ក្នុងការទិញលក់ផលិតកម្ម។
លោកបន្តថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្ត បានជួយដល់កសិករ តាំងពីការផ្តល់ដីកសិកម្ម ការផ្តល់ពូជ ការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែបានធូរធារឡើង រាជរដ្ឋាភិបាលមានមន្ទីរកសិកម្មជាសេនាធិការ នៅខេត្តស្ទឹងត្រែងយើងជួយបងប្អូន បើខ្វះចំណេះដឹងបច្ចេកទេសយើងបណ្តុះបណ្តាលបងប្អូន ឬយកទៅទស្សនកិច្ចសិក្សា ហើយបើមានលទ្ធភាពជាមួយអង្គការនៅពេលនេះ មានពូជមានអីទៀត យើងផ្តល់ជូនបងប្អូនយើង ជួយរបៀបអញ្ចឹង ដើម្បីឱ្យបងប្អូនរឹងដៃរឹងជើងចេះធ្វើការងារជាក្រុម បង្កើតនូវផលដំណាំបងប្អូនលក់បានបង្កើនជីវភាពគ្រួសារ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


