ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ជ្រើសរើសគ្រូជំនាញ ១០រូប ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលជំនាញនៅប៉ារីស
ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសគ្រូបណ្តុះបណ្តាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ដែលមានគុណវុឌ្ឍសមស្របចំនួន ១០រូប ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលគ្រូជំនាញនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមហិរញ្ញប្បទានឥតសំណងរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅពេលខាងមុខ។

ការជ្រើសរើសនេះ ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងយុទ្ធសាស្ត្របង្កើន៥ និងអភិវឌ្ឍ៣ (BUILD+3Ds) របស់ក្រសួងទេសចរណ៍។ ជំនាញដែលត្រូវជ្រើសរើស រួមមាន ការិយាល័យជួរមុខ (Front Office) ចំនួន ២រូប គេហកិច្ច (Housekeeping) ២រូប សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Service) ២រូប ផលិតម្ហូបអាហារ (Food Production) ២រូប ទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ (Travel Agency & Tour Operation) ចំនួន ២រូប។
សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស ត្រូវមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (កម្រិតកម្ពុជា) ឬវិញ្ញាបនបត្រវិជ្ជាជីវៈ៣ (កម្រិតអាស៊ាន) ឡើងទៅ។ មានបទពិសោធបណ្តុះបណ្ដាលយ៉ាងតិច ២ឆ្នាំ ចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រការិយាល័យបានល្អ និងបណ្តាញឌីជីថល។ មានការទទួលខុសត្រូវការងារ សីលធម៌វិជ្ជាជីវៈ ស្មោះត្រង់ និងស្មារតីសហការ និងមានការប្តេជ្ញាចិត្តក្នុងការជួយ និងផ្ទេរចំណេះដឹង និងបទពិសោធដល់អ្នកដទៃ។ មានវិញ្ញាបនបត្រគរុកោសល្យកាន់តែប្រសើរ។
ចំពោះអត្ថប្រយោជន៍ គឺទទួលបានការបណ្តុះបណ្តាល (Training of Trainers) ដោយឥតគិតថ្លៃ (នៅក្នុងប្រទេស និងនៅប្រទេសបារាំង) ទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមបណ្តុះបណ្តាលគ្រូជំនាញពីស្ថាប័នអន្តរជាតិ និងជាតិ។ ចូលរួមជាគ្រូបង្គោលរបស់សាលាវិជ្ជាជីវៈទេសចរណ៍ យកចំណេះដឹង និងបទពិសោធដែលទទួលបានពីវគ្គបណ្តុះបណ្តាល ទៅចែករំលែកដល់សិស្ស-និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងបណ្តាញអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍របស់ក្រសួងទេសចរណ៍។
ចំណែក កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ គឺចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យសាលាវិជ្ជាជីវៈទេសចរណ៍ (អគារចាស់ជាន់ទី៤) នៃទីស្តីការក្រសួងទេសចរណ៍។ ព័ត៌មានលម្អិតផ្សេងទៀត បេក្ខជនអាចទំនាក់ទំនងទៅសាលាវិជ្ជាជីវៈទេសចរណ៍រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈទូរស័ព្ទលេខ ០១៧ ៥០ ៨៧ ៩៧/ ០៨១ ៨៤ ០៣ ៨២៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា