ព័ត៌មានជាតិ
មន្រ្តីជំនាញពន្យល់បច្ចេកទេសឆក់ក្តៅឆក់ត្រជាក់អាចឲ្យត្រីផុតពូជ ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ សង្កាត់រដ្ឋបាលជលផលព្រែកកញ្ច្រែង សហការជាមួយកម្លាំងប៉ុស្តិ៍ននគរបាលរដ្ឋបាលព្រែកហ្លួងបានកោះហៅបុរសឈ្មោះ ដូង សុផាត រស់នៅភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មកធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍ឆក់ជាលើកទី២ ក្រោយពីបានធ្វើកិច្ចសន្យាលើកទី១មិនបានប៉ុន្មានផង ជនសង្ស័យបន្តអាជីពឆក់ដោយមិនខ្លាចញញើតច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា ការកោះអញ្ជើញបុរសរូបនេះមកធ្វើកិច្ចសន្យាលើកទី២នេះ សមត្ថកិច្ចជំនាញក៏បានបង្គាប់ឲ្យជនសង្ស័យយករាល់ឧបករណ៍ពាក់ព័ន្ធ មកប្រគល់ឲ្យមន្ត្រីជំនាញផងដែរដែលក្នុងនោះមាន៖ អាំងវិចទ័រឆក់ត្រី ០១ គ្រឿងអាគុយ ០១ គ្រឿង និងដងឆក់០១គូរ។


ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ដោយសារតែ សកម្មភាពរបស់បុរសរូបនេះ ធ្វើសកម្មភាពប្រើកាណូត ជាមធ្យោបាយ ដើរឆក់គ្រប់តំបន់រាប់សិបឆ្នាំ ហើយគ្មានចំណាត់ការណាមួយពីមន្ត្រីជំនាញពាក់ព័ន្ធ ទើបពួកគាត់រាយការណ៍ដើម្បីជូនព័ត៌មាននេះបន្តទៅមន្ត្រីជំនាញ ដើម្បីអនុវត្តតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងមានចំណាត់ការលើបុរសរូបនេះ។ បើពុំនោះទេ ពួកគាត់ថា មច្ឆាជាតិចម្រុះតូចធំនឹងហិនហោច ខណះឧបករណ៍ឆក់ត្រជាក់ និងក្តៅបង្កឲ្យកូនមច្ឆាជាតិចម្រុះងាយគ្រោះថ្នាក់ណាស់។
លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបានឲ្យដឹងថា ក្រោយពីលោកទទួលព័ត៌មាន លោកបានដាក់បទបញ្ជាទៅមន្ត្រីនៅប្រចាំការតាមស្រុក ធ្វើកិច្ចការនេះភ្លាម ដោយហៅបុរសនោះមកធ្វើកិច្ចសន្យាលើកទីមួយនៅចំពោះមុខអាជ្ញាធរមូលដ្ឋានកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក្នុងនោះក៏បានដកហូតឧបករណ៍ពាក់ព័ន្ធមួយចំនួនផង។
តែក្រោយមកបុរសរូបនេះបានបន្តបទល្មើស ទើបពលរដ្ឋបានរាយការណ៍ជាលើកទី២ ហើយលោកក៏បានឲ្យមន្ត្រីលោកចាត់វិធានការ នឹងធ្វើកិច្ចសន្យាជាលើកទី២នៅថ្ងៃនេះតែម្តង។


លោកបន្តថា បើសិនជាបុរស រូបនេះមិនព្រមបញ្ឈប់សកម្មភាពទេលោកនឹងបន្តនីតិវិធីទៅតុលាការ។
ដោយឡែកទាក់ទងឧបករណ៍ឆក់បើតាមមន្រ្តីជំនាញជលផលអះអាងថា មានពីរប្រភេទ។ ប្រភេទឆក់ត្រជាក់បង្កឲ្យត្រីអត់ស្រកាគ្រោះថ្នាក់ខ្លាំងណាស់ បើកម្រិតអគ្គិសនីខ្លាំងអាចឆក់បានចម្ងាយជាង ៣០ ម៉ែត្រ ត្រូវការកាណូតឬទូកជាមធ្យោបាយដើរឆក់។ តែបើឆក់ក្តៅគឺវាឆក់តែត្រីមានស្រកា អាចដើរឆក់បានដោយចម្ងាយឆក់វាមានកម្រិតត្រឹមជាង ១ ម៉ែត្រពីឧបករណ៍ឆក់ប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានសាទរ ចំពោះចំណាត់ការបានឆាប់រហ័ស របស់លោកនាយខ័ណ្ឌរដ្ឋបាលជលផល ក្នុងការទប់ស្កាត់រាល់បទល្មើសនេសាទ ដើម្បីអភិរក្សមច្ឆាជាតិក្នុងដែនបឹងទន្លេសាបនៃអាណាចក្រខេត្តបាត់ដំបងឲ្យបានគង់វង់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច សង្គម និង សេដ្ឋកិច្ចគ្រួសារ របស់ប្រជានេសាទជាលក្ខណះគ្រួសារ ដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាបឲ្យកាន់តែមានភាពប្រសើរឡើង តាមរយះការទប់ស្កាត់និងកាត់បន្ថយបទល្មើសនេសាទឲ្យឋិតក្នុងកម្រិតទាប ឬបំបាត់ទាំ ងស្រុងតែម្តង តាមដែលអាចធ្វើទៅបាន៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ