ព័ត៌មានជាតិ
មន្រ្តីផ្តល់សេវាអត្តសញ្ញាណកម្មជាង១ម៉ឺន៣ពាន់សេវាដល់ប្រជាពលរដ្ឋទូទាំងប្រទេសរយៈពេល ៥ថ្ងៃ
ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកម្ភៈ ឆ្នាំ២០២៤ មន្រ្តីរាជការស៊ីវិល និងមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកលើការងារសេវាអត្តសញ្ញាណកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបំពេញភារកិច្ចលើការងារផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋទូទាំងប្រទេស សរុបបានចំនួន១៣. ៣៥៧សេវា។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២៤ នេះ ថា ពីចំណែកនៃសេវាដែលបានផ្ដល់ជូនសរុបនោះ ការផ្ដល់អត្តសញ្ញាណបណ្ណមានចំនួន ៤.៩០០សន្លឹក លិខិតឆ្លងមានចំនួន៣.៣៦៦លិខិត លិខិតធ្វើដំណើរមានចំនួន១.៥២៩លិខិត សៀវភៅស្នាក់នៅមានចំនួន១.៨៣១ក្បាល និងសៀវភៅគ្រួសារមានចំនួន១.៧៣១ក្បាល។
គុណភាពនិងស័ក្ដិសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រួមទាំងសេវាអត្តសញ្ញាណកម្ម ដូចបានបញ្ជាក់មកនេះ គឺជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាកយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយក និងជំរុញឱ្យមន្រ្តីបង្កើនការយកចិត្តទុកដាក់ផ្ដល់សេវាឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
បើតាមអ្នកនាំពាក្យដដែលបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់សម្ដេចមហាមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងនាមជាសេនាធិការក្រសួងមហាផ្ទៃ អគ្គនាយករដ្ឋានអត្តសញ្ញាណកម្ម ក៏បាននិងកំពុងធ្វើកំណែទម្រង់ដោយដាក់ចេញការប្ដេជ្ញាចិត្ត«បម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អ» ស្របតាមទិសស្លោកឯកឧត្តមអភិសន្តិបណ្ឌិត «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


