ព័ត៌មានជាតិ
អ្នកជំនាញជំរុញពលរដ្ឋឱ្យចាប់យកជំនាញវិជ្ជាជីវៈ លើវិស័យឧស្សាហកម្ម ខណៈតម្រូវការទីផ្សារការងារខ្ពស់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានព្យាករណ៍ថា នៅឆ្នាំ២០២៥ ទីផ្សារការងារលើវិស័យកសិកម្មនឹងមានការធ្លាក់ចុះ ខណៈទីផ្សារការងារលើវិស័យឧស្សាហកម្ម និងវិស័យសេវាកម្មនឹងមានកំណើនការងារខ្ពស់។
ការព្យាករនេះបានធ្វើការប្រៀបធៀបនៅឆ្នាំ២០១៨ដល់ឆ្នាំ២០២៥។ ជាក់ស្តែងវិស័យកសិកម្មធ្លាក់ចុះពី៣៥,៥%នៅឆ្នាំ២០១៨ មកត្រឹម២៧,៥% នៅឆ្នាំ២០២៥។ ដោយឡែកវិស័យឧស្សាហកម្មបានកើនឡើងពី២៦,៥% នៅឆ្នាំ២០១៨ ដល់៣១,៤% នៅឆ្នាំ២០២៥។ រីឯកវិស័យសេវាកម្មក៏មានការកើនឡើងផងដែរគឺពី៣៨% ដល់៤១,១%។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជាបានជំរុញឱ្យប្រជាពលរដ្ឋគួរចាប់យកជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើវិស័យសេវាកម្ម និងឧស្សាហកម្ម ព្រោះការមានជំនាញលើវិស័យទាំងនេះនឹងជួយឱ្យប្រជាពលរដ្ឋងាយស្វែងរកការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ។
លោកបណ្ឌិតបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងវិស័យឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ជំនាញវិជ្ជាជីវៈដែលបានរៀបចំបណ្តុះបណ្តាលដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពិតជាមាសារសំខាន់ក្នុងការជួយឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ មានចំណូលសមរម្យ និងងាយស្រួលក្នុងការបំពេញការងារផងដែរ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបន្ថែមទៀតថា ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះ គឺជាជំនាញដែលបង្កើតកម្រៃបន្ថែមនៅក្នុងការងារខ្ពស់ជាងវិស័យកសិកម្ម ហើយខ្ពស់ជាជាងការងារដែលមិនមានប្រើប្រាស់ជំនាញវិជ្ជាជីវៈ។
បើតាមការចុះផ្សាយព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា តាមការព្យាករ ចន្លោះឆ្នាំ២០២៤-២០២៦ខាងមុខ កម្ពុជាអាចនឹងបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋប្រមាណ២៣,៥ម៉ឺននាក់ក្នុងមួយឆ្នាំ។

គួរកត់សម្គាល់ដែរថា វិស័យឧស្សាហកម្មដែលជាក្បាលម៉ាស៊ីនបង្កើតការងារត្រូវបានព្យាករថា នឹងបង្កើតការងារប្រមាណ១៦,៥ម៉ឺននាក់ក្នុងមួយឆ្នាំ ឬស្មើនឹងអត្រាកំណើនការងារ៥,៧%។
រីឯវិស័យសេវាកម្មវិញ ត្រូវបានរំពឹងថានឹងបង្កើតការងារប្រមាណ១៦,៧ម៉ឺននាក់ក្នុងមួយឆ្នាំ ស្មើនឹងអត្រាកំណើនការងារ៤,៤%។
និន្នាការកំណើនការងារនៅក្នុងវិស័យទាំង២នេះ គឺដោយសារការកើនឡើងនៃតម្រូវការក្នុងការពង្រីកផលិតកម្មនិងអាជីវកម្ម ព្រមទាំងការផ្លាស់ប្តូរការងារពីវិស័យកសិកម្ម ដែលត្រូវបានព្យាករថាចំនួនការងារនឹងថយចុះប្រមាណ៩,៨ម៉ឺននាក់ក្នុងមួយឆ្នាំស្មើនឹងអត្រាថយចុះការងារ៣,៥%ក្នុងមួយឆ្នាំ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


