ព័ត៌មានជាតិ
ព្រឹកថ្ងៃច័ន្ទចូលឆ្នាំចិនថ្ងៃទី ៣ សាលារៀននៅភ្នំពេញមិនមានសិស្សអវត្តមានច្រើនទេ
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានអះអាងនៅព្រឹកថ្ងៃទី ១២ កម្ភៈនេះ ដោយយោងតាមរបាយការណ៍បឋមសម្រាប់ថ្ងៃច័ន្ទដែលត្រូវថ្ងៃទី ៣ នៃថ្ងៃចូលឆ្នាំចិន សាលារៀនសាធារណៈនៅរាជធានីភ្នំពេញបានដំណើរការសិក្សាដូចថ្ងៃធម្មតាមិនមានសិស្សនិងគ្រូអវត្តមានច្រើននោះទេ។

ជុំវិញអវត្តមានសិស្សយ៉ាងច្រើនកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅដែលត្រូវថ្ងៃចូលឆ្នាំចិនថ្ងៃទីមួយ លោកប្រធានមន្ទីរបញ្ជាក់ថា ដោយសារតែថ្ងៃសៅរ៍ជាថ្ងៃចុងសប្តាហ៍ជាធម្មតាឪពុកម្តាយសិស្សជាមន្ត្រីរាជការ តែងតែនាំកូនៗធ្វើដំណើរទៅស្រុកឬទៅដំណើរកម្សាន្ត។ អីចឹងហើយបានជាធ្វើឱ្យចំនួនសិស្សមិនបានមករៀនថយចុះ តែសម្រាប់ថ្ងៃច័ន្ទដើមសប្តាហ៍ត្រូវថ្ងៃទី ៣ នៃថ្ងៃចូលឆ្នាំចិនទាំងគ្រូនិងសិស្សមករៀនជាធម្មតា។
បើតាមលោក ហែម ស៊ីណារ៉េត បុណ្យចូលឆ្នាំចិនថ្ងៃទី ១ ត្រូវនឹងថ្ងៃសៅរ៍ វេនព្រឹកមានវត្តមានគ្រូមកបង្រៀនសម្រាប់សាលាបឋមសិក្សាមាន ៩៥% និងសិស្សមករៀនមាន ៦៤%។ ចំណែកគ្រូមធ្យមសិក្សាវិញមកបង្រៀនចំនួន ៨៨% និងសិស្សមករៀនមាន៧២%។ សម្រាប់ពេលរសៀលវិញគ្រូបឋមមកបង្រៀនមាន ៩៤% និងសិស្សមករៀន ៦២% ថយចុះជាងពេលព្រឹក និងគ្រូមធ្យមមកបង្រៀនមាន ៨៩% និងសិស្សមករៀនមាន ៧០%។

លោកប្រធានមន្ទីរបានបន្ថែមថា មុនពិធីបុណ្យចូលឆ្នាំចិនមកដល់ មន្ទីរតែងតែរៀបចំកិច្ចប្រជុំជាមួយនាយកសាលានៅរាជធានីភ្នំពេញដើម្បីណែនាំឱ្យសាលានីមួយៗធ្វើការប្រជុំផ្សព្វផ្សាយដល់សិស្សនិងគ្រូឱ្យបានយល់ច្បាស់ពិសេសនៅពេលម៉ោងគោរទង់ជាតិថាបុណ្យចូលឆ្នាំចិននេះមិនមែនជាថ្ងៃឈប់សម្រាករបស់ខ្មែរយើងទេ។ ដូចនេះលោកគ្រូអ្នកគ្រូត្រូវមកបង្រៀន និងសិស្សានុសិស្សត្រូវមករៀនដូចថ្ងៃធម្មតាមិនមានការឈប់សម្រាកឡើយ។
លោកបានបន្ថែមទៀតថា បុណ្យចូលឆ្នាំចិនឆ្នាំនេះ មន្ទីរមិនបានបង្កើតគណៈកម្មការឃ្លាំមើលតាមសាលានៅរាជធានីភ្នំពេញ ដូចឆ្នាំមុនទេដោយឱ្យតាមសាលានានាមានភាពម្ចាស់ការក្នុងការគ្រប់គ្រងការបង្រៀននិងរៀនរៀងៗខ្លួន។
ប៉ុន្តែគណៈគ្រប់គ្រងសាលាទាំងអស់ត្រូវរាយការណ៍តាមគ្រុបតេឡេក្រាម២ដងក្នុង១ថ្ងៃគឺពេលព្រឹកនិងពេលរសៀលមកមន្ទីរដើម្បីគ្រប់គ្រងវត្តមានគ្រូនិងសិស្សឱ្យបានល្អ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់សាលារៀនត្រូវអនុវត្តតាមអនុក្រឹត្យឈប់សម្រាកដែលចេញដោយរាជរដ្ឋាភិបាល។ជាមួយគ្នានេះដែរត្រូវគ្រប់គ្រងសិស្សានុសិស្សនិងបញ្ជីវត្តមានឱ្យបានត្រឹមត្រូវ។សិស្សដែលចង់ឈប់សម្រាកត្រូវតែសុំច្បាប់បើមិនដូច្នេះទេ នឹងកំណត់ជាការឈប់ដោយអវត្តមាន៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់


