ព័ត៌មានជាតិ
ប្រតិភូអន្ដរក្រសួង ចុះវាយតម្លៃបញ្ចប់សុពលភាពស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ក្នុងស្រុកបាធាយ
ក្រុមការងារអន្ដរក្រសួងដឹកនាំដោយ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បានចុះត្រួតពិនិត្យ និងវាយតំលៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ ក្រាលកៅស៊ូ DBST មួយខ្សែប្រវែង ២ ៣០០ម៉ែត្រ និងប្រព័ន្ធលូសងខាងផ្លូវសរុប ៨០០ម៉ែត្រ ស្ថិតក្នុងភូមិកំប៉ោល ឃុំសណ្តែក ទៅភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ក្នុងដំណើរចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST មួយខ្សែនេះ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការ បានបញ្ជាក់ថា ផ្លូវក្រាលកៅស៊ូនេះ គឺអនុវត្តន៍គម្រោងដោយនាយកដ្ឋានវិស្វកម្ម របស់ក្រសួងការពារជាតិ និងប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមគ្នានេះដែរ លោកបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវឱ្យបានល្អ ហាមដឹកជញ្ជូនទំនិញធន់ធ្ងន់លើសចំនួនកំណត់ជាហេតុធ្វើឱ្យផ្លូវងាយរងគ្រោះ។ លោកបានបន្ថែមទៀតថា រាជរដ្ឋាភិបាល តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ នឹងបន្ដសាងសង់ផ្លូវជាច្រើនខ្សែទៀត នៅឆ្នាំ២០២៤ និងឆ្នាំបន្ដបន្ទាប់ទៀត សម្រាប់អាណត្ដិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី។

គួរឱ្យដឹងថា ការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST មួយខ្សែនេះមានប្រវែង ២ ៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសកម្រាស់ ០,២ម៉ែត្រ និងកសាងប្រព័ន្ធលូបង្ហូរទឹកសងខាងផ្លូវសរុប ៨០០ម៉ែត្រ ស្ថិតក្នុងភូមិកំប៉ោល ឃុំសណ្តែក ទៅភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


