ព័ត៌មានជាតិ
បញ្ជូនមេខ្យល់ម្នាក់ទៅតុលាការ និងពលករ៧នាក់ ទៅមណ្ឌលធ្វើចត្តាឡីស័ក
នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនមេខ្យល់១នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ក្នុងករណីជូនពលករឆ្លងដែនខុសច្បាប់ និង៧នាក់ទៀត ជាពលករបញ្ជូនទៅមណ្ឌលចត្តាឡីស័ក នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

លោកស្រីឧត្ដមសេនីយ៍ត្រី ឌី សុជាតិ ស្នងការទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា ការឃាត់ខ្លួនមេខ្យល់នេះ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទាំងទាំងអស់ ត្រូវចុះបង្ក្រាបមេខ្យល់ ដែលលួចជូនពលករឆ្លងដែនយកទៅធ្វើការនៅស្រុកថៃដោយខុសច្បាប់ ទើបនគរបាលស្រុកស្វាយចេកចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់បាន១នាក់ ឈ្មោះ ប៉ា សាមិត្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយពាក់ព័ន្ធនឹងនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រង់ចំណុចភូមិល្បើកស្វាយ ដំណាក់កកោះ ឃុំស្វាយចេក ស្រុកស្វាយចេក ចំនួន២នាក់ ទី១. ឈ្មោះ នុត សាវណ្ណ អាយុ២៥ឆ្នាំ, ទី២. ឈ្មោះ វ៉ាន់ថា ស្រីមុំ អាយុ២៥ឆ្នាំ ជាប្តីប្រពន្ធនិងគ្នាបម្រុងជូនឆ្លងដែនទៅប្រទេសថៃ។

លោកស្រីឧត្តមសេនីយ៍ ឌី សុជាតិ បានបញ្ជាក់ទៀតថា បន្តមកទៀតកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ បានជួបប្រទះពលករខ្មែរចំនួន៥នាក់ទៀត មកពីខេត្តកំពង់ធំ នៅចំណុចរង្វង់មូលបឹងត្រកួន ក្នុងភូមិសាស្ត្រ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ពេលសួរនាំពួកគេប្រាប់ថាទៅថៃ ហើយបានធ្វើការឃាត់ខ្លួន និងផ្តល់ព័ត៌មានឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក មកទទួលយក។ ចំពោះពលករទាំង៧នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ នៅក្រុងសិរីសោភ័ណ ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះផងដែរ ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ រដ្ឋមន្ត្រីសុខាភិបាលអំពាវនាវពលករខ្មែរកុំសម្រុកមកស្រុកកំណើតនៅចូលឆ្នាំខាងមុខ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី