Connect with us

ព័ត៌មានជាតិ

ក្រុម​គ្រួសារ ដែល​ងាយ​រងគ្រោះ​ ដោយ​ជំងឺ​កូ​វីដ​១៩​ បាន​សម្រុក​មក​ផ្ទៀងផ្ទាត់​ ក្រោយ​ក្រសួង​ប្រកាស​​

បានផុស

នៅ

​ជាការ​ឆ្លើយតប​តាម ​ការ​អំពាវនាវ​រប​ស់​នាយកដ្ឋាន​សុខុមាលភាព​សង្គម​ជិត​១​ខែ​នេះ ​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ ដោយ​ជំងឺ​កូ​វីដ​១៩​ បាន​សម្រុក​មក​ផ្ទៀងផ្ទាត់​ឈ្មោះ​ នៅ​ឃុំ​សង្កាត់​តាម​មូលដ្ឋាន​ទូទាំងប្រទេស​ ដែល​រស់នៅ​ស្នាក់អាស្រ័យ​រៀងខ្លួន​ ដើម្បី​បន្ត​ទទួល​សាច់​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​រយៈពេល​៣​ខែ​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការ​ផ្សព្វផ្សាយ​រប​ស់​នាយកដ្ឋាន​សុខុមាល​ភាព​សង្គម ថ្ងៃនេះ​បាន​បញ្ជាក់​ថា ក្រោយពី​ទទួលបាន​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិសេស​ ដែល​ទទួល​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ លើក​ទី​៤ ជុំ​ទី​១​នៅ​ថ្ងៃទី​១៧​កុ​ម្ភៈ​ឆ្នាំ​២០២១​នេះ ​តាមរយៈ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា។

នាយកដ្ឋាន​សុខុមាលភាព​សង្គម ​បាន​បន្តធ្វើ​ការអំពាវនាវ​បន្ថែមទៀត​ ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ទូទាំងប្រទេស​មក​ពិនិត្យ​ឈ្មោះ​តាម​មូលដ្ឋាន ឃុំ សង្កាត់ ដែល​រស់នៅ​ស្នាក់អាស្រ័យ​រៀងៗ​ខ្លួន​ដើម្បី​បន្ត​ទទួល​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​រយៈពេល​៣​ខែ​ទៀត ឲ្យ​បាន​គ្រប់ៗ​គ្នា​សម្រាប់​លើក​ទី​៤ ជុំ​ទី​១ គិត​ពី​ថ្ងៃ​ទី​២៤​មករា រហូតដល់​២៥​មេសា​ឆ្នាំ​២០២១​ខាងមុខនេះ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ចិន និងអាមេរិក បន្តចរចាពាណិជ្ជកម្ម ដោយផ្ដោតលើការរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន

ព័ត៌មានជាតិ៣៨ នាទីutes មុន

ព្រឹត្តិការណ៍​ធំៗ​ចំនួន ៥ នាំ​លំហូរ​ទេសចរ​រាប់​ម៉ឺន​នាក់​ទៅ​កម្សាន្ត​​ខេត្ត​សៀមរាប​​ជា​រៀងរាល់ឆ្នាំ

ព័ត៌មានជាតិ៤៧ នាទីutes មុន

កម្ពុជា-ចិន ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម និងការវិនិយោគ រវាងកំពង់ផែទាំងពីរ

កីឡា៥៨ នាទីutes មុន

ក្រុមនារី កម្ពុជា ស្ថិតនៅពូល A សម្បូរក្រុមខ្លាំងៗ ក្នុងពាន ASEAN Women’s Championship

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ បញ្ជា​​​​​បញ្ជូន​​កងកម្លាំង​សហព័ន្ធ​​២០០០នាក់ បង្រ្កាប​ការតវ៉ា​ហិង្សា នៅ​ Los Angeles

ព័ត៌មានជាតិ១៩ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ២៤ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម