ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ណែនាំឱ្យពលរដ្ឋ និងស្ថាប័ន ប្រុងប្រយ័ត្ន និងចូលរួមបង្ការ ទប់ស្កាត់គ្រោះអគ្គិភ័យ
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់អង្គភាព ស្ថាប័ននានា និងប្រជាពលរដ្ឋ ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យ។ លោកបានណែនាំបែបនេះ ក្នុងពិធីប្រារព្ធទិវាបង្ការ និងពន្លត់អគ្គីភ័យ នៅទីលានព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិព្រសំ ឃុំរអាង ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកអភិបាលខេត្ត បានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋ និយោជិត និយោជក និងយុវជនគ្រប់រូប ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ព្រោះការងារបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ មិនមែនជាកាតព្វកិច្ចរបស់នណារម្នាក់នោះទេ ប៉ុន្តែ វា គឺជាកាតព្វកិច្ចទាំអស់គ្នា។ ម្យ៉ាងទៀត លោកថា នៅគ្រប់លំនៅដ្ឋានទាំងអស់ គួរតែមានឧបករណ៍បង្ការពន្លត់អគ្គិភ័យ និងត្រូវត្រៀមឧបករណ៍សម្ភារៈសាមញ្ញៗ ដូចជាភួយ ខ្សាច់ មានទឹកបម្រុងទុកពេញពាង បើមានទុយោទឹក ម៉ូទ័របូមទឹក ម៉ាស៊ីនបូមបាញ់ទឹកកាន់តែប្រសើរ សម្រាប់ពន្លត់នៅពេលដែលមានភ្លើងឆេះគ្រាដំបូង។

បន្ថែមពីនេះ លោកបានអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្ននូវបញ្ហាភ្លើងផ្សែងតាមរយៈការប្រើប្រាស់ភ្លើងចង្ក្រាន ការដុតទៀន ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ (ចង្ក្រានហ្គាស និងកំប៉ុងហ្គាស)ជាដើម។ ប្រសិនបើមានគ្រោះអគ្គិភ័យ ឬហានិភ័យផ្សេងៗកើតឡើង សូមប្រញ៉ាប់រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិតបំផុត ដើម្បីសមត្ថកិច្ចជំនាញជួយអន្តរាគមន៍បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានសម្តែងការកោតសរសើរនូវការយកចិត្តទុកដាក់ខ្ពស់របស់កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានអន្តរាគមន៍ទាន់ពេលវេលា និងការគ្រប់គ្រងបានយ៉ាងឆាប់រហ័សលើបញ្ហាអគ្គិភ័យ នាពេលកន្លងមក។ គួរជម្រាបថា ការប្រារព្ធទិវានេះ ក៏មានការបង្ហាញរបស់មន្ត្រីការិយាល័យ នគរបាលជំនាញ អំពីវិធីសាស្ត្រងាយៗ ក្នុងការទប់ស្កាត់ ពន្លត់អគ្គិភ័យ ដែលអាចឱ្យប្រជាពលរដ្ឋ សង្គ្រោះខ្លួនឯងជាបឋមផងដែរ៕


អត្ថបទ និង រូបភាព៖ ឡេក ចាន់ពេជ្រ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


