Connect with us

សេដ្ឋកិច្ច

​ក្រុមហ៊ុនចិន​ ចាប់អារម្មណ៍​ពង្រីក​ការវិនិយោគ ផលិតកម្មស៊ីម៉ង់ត៍ និងថាមពលនៅ​កម្ពុជា​​

បានផុស

នៅ

ក្រុមហ៊ុន China Energy International របស់ចិន ចាប់អារម្មណ៍ក្នុងការពង្រីក​ការវិនិយោគនៅកម្ពុជា លើវិស័យថ្មីៗ​បន្ថែមទៀត រួមមាន៖ ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Qiao Xubin ប្រធានក្រុមហ៊ុន ​China Energy International បានលើកឡើងក្នុងជំនូបពិភ្សាការងារជា​មួយសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាស​នៃដំណើរទស្សនកិច្ចការងារនៅ​ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទិ ១៥ កក្កដា ២០២៦។​

​លោកប្រធានក្រុមហ៊ុន ​China Energy International បានលើកឡើង​អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំង​បានថ្លែងអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ​ដែលតែងតែផ្ដល់កិច្ចសហ​ការល្អ ​និងគាំទ្រ​ដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក។

​លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ថា កាលពីដំបូងឡើយ​ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន​នៅកម្ពុជាបាន​ផ្ដោតលើការអនុវត្តវិស្វកម្ម, លទ្ធកម្ម និងការសាងសង់ (Engineering, Procurement, and Construction – EPC) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ។

បច្ចុប្បន្ន ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការពង្រីក​ការវិនិយោគរបស់ខ្លួន​លើវិស័យថ្មីៗ​បន្ថែមទៀត រួមមាន៖ ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ។

​សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានផ្ដល់ទំនុកចិត្ត និងសម្រេចចិត្តបោះទុនវិនិ​យោគនៅកម្ពុជា ព្រមទាំងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគ​លើវិស័យសក្ដានុពលនៅកម្ពុជា។

​សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យថាមពលស្អាត គឺជាអាទិភាពចម្បងមួយ​ដែល​រាជរដ្ឋា​ភិបាល​យកចិត្តទុកដាក់ខ្ពស់។ បច្ចុប្បន្ននេះ, កម្ពុជាបានប្រើប្រាស់​ថាមពលកកើតឡើង​វិញ​ប្រមាណ ៦២% រួចទៅហើយ និងកំពុងជំរុញឱ្យសម្រេចបានរហូតដល់ ៧០% ត្រឹមឆ្នាំ២០៣០។​

​កម្ពុជា​ ចាប់អារម្មណ៍នាំចូលបច្ចេកវិទ្យាទំនើបៗ ​ដើម្បីអភិវឌ្ឍ​ និង​បង្កើន​សមត្ថភាព​ប្រភពថាមពលអគ្គិសនីដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។​

​រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់ការគាំទ្រជានិច្ច​ ដើម្បីធានាឱ្យបណ្ដាក្រុមហ៊ុនវិនិយោគ​ទទួលបាន​ជោគជ័យ និងរីកចម្រើនទៅមុខ។ ​ ​

សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ និងពិភា​ក្សា​ជាមួយក្រសួង​ស្ថាប័ន​ពាក់ព័ន្ធកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យក្នុងការវិនិយោគរបស់ខ្លួននៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម