Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ ក្រើនរម្លឹកអាជ្ញាធរខេត្តចំនួន១១ ត្រូវបង្កើនការត្រួតពិនិត្យឡើងវិញបទល្មើសល្បែងស៊ីសងខុសច្បាប់

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រើនរម្លឹកអាជ្ញាធរខេត្តចំនួន១១ ដែលមានបទល្មើសកើតឡើងច្រើនជាងគេ ត្រូវត្រួតពិនិត្យឡើងវិញ ជាពិសេសបទល្មើសល្បែងស៊ីសង ដូចជា ជល់មាន់ ល្បែងផ្សងសំណាង និងល្បែងខុសច្បាប់ដទៃផ្សេងទៀត ដើម្បីធានាដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមជាតិជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ​ប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ខេត្តចំនួន១១ ត្រូវបានរាយការណ៍ថា នៅតែមានបទល្មើសច្រើនគួរឱ្យព្រួយបារម្ភនៅឡើយ ដែលក្នុងនោះរួមមាន ខេត្តកំពង់ឆ្នាំង កំពង់ធំ ព្រះវិហារ ក្រចេះ ពោធិ៍សាត់ បាត់ដំបង ខេត្តកណ្តាល ត្បូងឃ្មុំ ព្រះសីហនុ តាកែវ និងព្រៃវែង ជាដើម។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំយ៉ាងដូច្នេះថា៖ «ខ្ញុំសូមឱ្យខេត្តទាំង១១នេះ មេត្តាសិក្សាឡើងវិញទៅលើកិច្ចការងារសន្តិសុខរបស់ខ្លួន ហើយសូមឱ្យចូលរួមពិភាក្សាជាមួយរដ្ឋបាលខេត្តក្នុងគោលដៅទប់ស្កាត់លើបញ្ហាទាំងអស់នេះ»។ ក្នុងន័យនេះ លោក ថា មិនមែនជាការស្តីបន្ទោសអ្វីនោះទេ ប៉ុន្តែសូមឱ្យបន្តរឹតបន្តឹងចំពោះបញ្ហានេះ ជាពិសេសល្បែងផ្សងសំណាងខុសច្បាប់ និងជល់មាន់ ជាដើម ដែលបញ្ហានេះ កំពុងបំពុលនៅក្នុងសង្គម។

រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់សមត្ថកិច្ចឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះការងារអាទិភាពចំនួន៦ ដែលក្នុងនោះ ក៏មានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះផងដែរ។ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចនគរបាលជាតិ បាននិងកំពុងបន្តយកចិត្តទុកដាក់អនុវត្តបង្ក្រាបយ៉ាងសកម្មរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម