Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិលេខ ៣១ ពីបែកគូស​ទៅ​កំពង់ត្រាច សម្រេច​បាន​ជាង ៦០% ​បញ្ចប់​មុនផែនការ​ ១ ឆ្នាំ

បានផុស

នៅ

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ ប្រវែងសរុប ៥៣,៥៣គ.ម ចាប់ពីបែកគុសចំណុចប្រសព្វផ្លូវជាតិ​លេខ ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាចខេត្តកំពត​ចំណុចតភ្ជាប់ផ្លូវជាតិលេខ ៣៣ វឌ្ឍនភាព​មក​ដល់​ពេលនេះ​សម្រេចបាន ៦០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ដំណើរ​ចុះពិនិត្យ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ ដឹកនាំ​ដោយ​លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ពិនិត្យធ្វើតេស្តដោយម៉ាស៊ីន FWD ផ្ទៀងផ្ទាត់ភាពធន់នៃគ្រឹះរង Subbase ស្រទាប់គ្រឹះសំខាន់ Basecourse (ជាមធ្យមលទ្ធផល ​453MPa-507MPa) ស្រទាប់កម្រាលកៅស៊ូបេតុង AC ស្រទាប់ទី ១ (439MPa-536MPa) និងខួងពិនិត្យកម្រាស់ស្រទាប់ AC ទី ១ (លទ្ធផល 4,2cm-5cm) ដើម្បី​អនុញ្ញាតឱ្យបន្តការងារទៅមុខទៀត។

ក្រោយពីបានចុះពិនិត្យផ្ទាល់ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការបានបញ្ជាក់ថា លទ្ធផលការងារជារួមនៃគម្រោងស្ដារ និង​លើកកម្រិតផ្លូវជាតិលេខ ៣១ សម្រេចបាន ៦០ ភាគរយ។ នៅដំណាច់ខែមិថុនា ការងារចាក់បេតុងកៅស៊ូស្រទាប់ទី ១ និងទី ២ នឹង​រួចរាល់ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានទៅមកដោយរលូន ហើយការងារផ្សេងៗទៀតដូច​ជា៖ ការបំពាក់បរិក្ខារផ្លូវថ្នល់ បន្ថែមប្រព័ន្ធបង្ហូរទឹកសងខាងផ្លូវ និងការងារមួយចំនួនផ្សេងទៀត អាចនឹងបញ្ជប់នៅចុងឆ្នាំ​២០២៤ នេះ ដោយបញ្ចប់មុនកិច្ចសន្យា ១ ឆ្នាំ។

បើតាម​មន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ការចុះពិនិត្យជាប្រចាំនេះធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យា​សាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម