ព័ត៌មានជាតិ
នៅរាជធានីភ្នំពេញ មានមណ្ឌលចត្តាឡីស័កជាង៤០កន្លែង ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩
ភ្នំពេញ ៖ នៅរាជធានីភ្នំពេញ មានមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កចំនួនជាង៤០កន្លែង ស្ថិតនៅក្នុងចំនួន៨ខណ្ឌ ចំណុះឲ្យរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យរាលដាលចូលទៅដល់សហគមន៍។

នេះបើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ គិន សុធី ស្នងការរងនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយ កាលពីរសៀលថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ គិន សុធី បានបញ្ជាក់ឲ្យដឹងថា នៅរាជធានីភ្នំពេញមានមណ្ឌលចត្តាឡីស័កចំនួន៤១ កន្លែង ស្ថិតនៅក្នុងខណ្ឌចំនួន៨ចំណុះអោយរាជធានីភ្នំពេញ ក្នុងនោះមានទាំងសណ្ឋាគារសុខា មណ្ឌលចត្តាឡីស័ករបស់រាជធានីភ្នំពេញ ដែលស្ថិតជិតមហាវិថីឈ្នះឈ្នះក្នុងខណ្ឌព្រែកព្នៅ មណ្ឌលចត្តាឡីស័កចាក់អង្រែលើ មណ្ឌលចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ហើយក្នុងចំណោមមណ្ឌលចត្តាឡីស័កទាំងនេះ យើងបានប្រើប្រាស់កម្លាំងចំនួន ៤០២នាក់ ក្នុងនោះប៉ូលីសអន្តរាគមន៍ចំនួន៧០នាក់ ក្រៅពីនោះគឺជាសមត្ថកិច្ចនៅតាមមូលដ្ឋានខណ្ឌនីមួយៗ។

លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីរំលឹកឲ្យមានការប្រុងប្រយ័ត្នឡើងវិញ ដោយសារថា មកដល់ពេលនេះ ប្រជាពលរដ្ឋហាក់ដូចជាលែងមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ហើយ។ ដូច្នេះទេ ក្នុងនាមអាជ្ញាធរដែនដីទាំង១៤ខណ្ឌកម្លាំមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្តចុះណែនាំ ផ្សព្វផ្សាយជាប្រចាំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមការពារទប់ស្កាត់ជម្ងឺកូវីដ-១៩ឡើងវិញ ខណៈដែរ កាលពីមុនយើងអនុវត្តបានល្អ ហើយប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសកម្មជាមួយយើងផងដែរ ដែលធ្វើឱ្យយើងអាចគ្រប់គ្រងបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ។

លោកឃួង ស្រេងក៏បានបញ្ជាក់ដែរថា កិច្ចប្រជុំនេះយើងនឹងពិភាក្សារកចំណុចគន្លឹះ រកចំណុចចន្លោះប្រហោងដើម្បីយើងយកចំណុចទាំងនោះមកបំពេញបន្ថែមនិងអនុវត្តអោយចំគោលដៅ ក្នុងកិច្ចការពារនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


