ព័ត៌មានជាតិ
គិតត្រឹមឆ្នាំ ២០២១ កម្ពុជាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌអាស៊ាន និងអាស៊ានបូកដៃគូសរុបចំនួន ០៧
គិតត្រឹមឆ្នាំ ២០២១ កម្ពុជាបានផ្សារភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសរុបទាំងក្រោមក្របខណ្ឌអាស៊ាន និងអាស៊ានបូកដៃគូចំនួន ០៧ ដែលបានចុះហត្ថលេខា និងចូលជាធរមានក្នុងនោះរួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ាននិងជប៉ុន អាស៊ាននិងចិន អាស៊ាននិងកូរ៉េ អាស៊ានជាមួយអូស្ត្រាលីនិងណូវែលហ្សេឡង់ អាស៊ាននិងឥណ្ឌា និងអាស៊ាននិងហុងកុង។ នេះបើតាមឯកសារផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុរភារកកម្មកម្ពុជា (២០២៣-២០៣៣)។

ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោមក្របខណ្ឌអាស៊ាន និងអាស៊ានបូកដៃគូ កម្ពុជាក៏បានចូលរួមចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជានិងចិន ដែលបានចូលជាធរមាននៅថ្ងៃ ទី០១ ខែមករា ឆ្នាំ២០២២។ កម្ពុជាក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជានិងកូរ៉េ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ និងបានចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។
បន្ថែមពីនេះ កម្ពុជាក៏បានចុះហត្ថលេខាជាមួយអេមីរ៉ាតអារ៉ាប់រួម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជានិងចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជានិងកូរ៉េ ជាគោលនយោបាយពាណិជ្ជកម្មអន្តរជាតិអាទិភាពចម្បងមួយរបស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកទីផ្សារនាំចេញរបស់កម្ពុជា។ ក្នុងន័យនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះនឹងបន្ថែមសក្តានុពលដល់កំណើនពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ពិសេសជំរុញការនាំចេញដែលតម្រូវឱ្យមានការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននិងឡូជីស្ទីកកាន់តែមានប្រសិទ្ធភាព៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


