ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃតែងតាំងលោកស្រី សៅ សុភ័ណ ជាអភិបាលរងក្រុងអរិយក្សត្រ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោកស្រី សៅ សុភ័ណ ជាអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដើម្បីជំនួសអ្នកនាង ធី សុវណ្ណថា ដែលត្រូវបានបញ្ចប់មុខតំណែងកាលពីពេលកន្លងទៅ។

យោងតាមប្រកាសរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលចេញផ្សាយនៅចុងសប្ដាហ៍នេះ ត្រូវបានតែងតាំងលោកស្រី សៅ សុភ័ណ ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។
លោកស្រី សៅ សុភ័ណ មានតួនាទីជានាយករងរដ្ឋបាលសាលាក្រុងអរិយក្សត្រ និងជាអតីតប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋបាលស្រុកល្វាឯម។

តំណែងអភិបាលរងក្រុងអរិយក្សត្រពេលនេះ ជាការជំនួសកន្លែងរបស់អ្នកនាង ធី សុវណ្ណថា ដែលត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសបញ្ចប់មុខតំណែង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥កន្លងទៅ។ ការបញ្ចប់តំណែងអ្នកនាង ធី សុវណ្ណថា ធ្វើឡើងតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បន្ទាប់ពីអ្នកនាងបានបង្ហោះផ្សព្វផ្សាយព័ត៌មានបំពុល ធ្វើឱ្យប៉ះពាល់ដល់កងទ័ព កំឡុងពេលសង្គ្រាម៥ថ្ងៃរវាងកម្ពុជា និងថៃ។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភា កាលពីខែសីហា ឆ្នាំ២០២៥ បានសម្រេចឱ្យបណ្តេញអ្នកនាង ធី សុវណ្ណថា ចេញពីគណបក្ស និងឱ្យរដ្ឋមន្ត្រីមហាផ្ទៃបញ្ចប់តំណែងនាងពីអភិបាលរងក្រុងអរិយក្សត្រ ព្រមទាំងដកក្របខ័ណ្ឌរដ្ឋទាំងអស់៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


