ព័ត៌មានជាតិ
ព្រឹទ្ធសភា ផ្ដើមបើកនីតិកាលថ្មីរបស់ខ្លួន នៅព្រឹកថ្ងៃទី៣ ខែមេសានេះ
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា ផ្ដើមបើកនីតិកាលថ្មីរបស់ខ្លួន ដែលជានីតិកាលទី ៥ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ក្នុងកិច្ចប្រជុំលើកដំបូង នៅព្រឹកនេះ ក៏មានវត្តមានចូលរួមរបស់សម្ដេច សាយ ឈុំ អតីតប្រធានព្រឹទ្ធសភា សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើន ព្រមទាំងវត្តមានបណ្ដាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រទេសជាមិត្តប្រចាំនៅកម្ពុជាផងដែរ។

កិច្ចប្រជុំលើកដំបូងរបស់ព្រឹទ្ធសភា នីតិកាលទី៥ ធ្វើឡើងក្រោយការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។ បើតាមលទ្ធផលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានទទួលជោគជ័យដោយគ្រប់គ្រងអាសនៈស្ទើរតែទាំងស្រុងនៅក្នុងព្រឹទ្ធសភា។
ក្នុងចំណោមគណបក្សចំនួន៤ ដែលចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈ។ ដោយឡែកគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមប្រកួតប្រជែងដែរនោះ មិនទទួលបានអាសនៈនោះទេ។

បើតាមនីតិវិធី ក្រោយការប្រកាសបើកកិច្ចប្រជុំលើកដំបូងរបស់ព្រឹទ្ធសភា ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រនៃកម្ពុជា ព្រឹទ្ធសភានឹងបន្តសម័យប្រជុំលើកដំបូងរបស់ខ្លួន ក្រោមការដឹកនាំដោយព្រឹទ្ធសមាជិកមួយរូប គឺលោក សុខ ឥសាន ដែលមានអាយុច្រើនជាងគេ ក្នុងវ័យ៧៨ឆ្នាំ។ ក្នុងសម័យប្រជុំនេះ អង្គព្រឹទ្ធសភា នឹងបោះឆ្នោតជ្រើសតាំងសមាសភាពក្បាលម៉ាស៊ីនព្រឹទ្ធសភា ពោល គឺប្រធាន អនុប្រធានទី១ អនុប្រធានទី២ នៃព្រឹទ្ធសភា និងគណៈកម្មការជំនាញទាំង១០ ព្រឹទ្ធសភា។
អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងត្រូវជ្រើសតាំងជាប្រធានព្រឹទ្ធសភាថ្មី សម្រាប់នីតិកាលទី៥នេះ។ ក្រោយការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា រួចហើយនោះ នៅរសៀលថ្ងៃដដែល អង្គព្រឹទ្ធសភាទាំងអស់ នឹងធ្វើពិធីស្បថចូលកាន់តំណែង នៅក្នុងព្រះបរមរាជវាំង។

គួរជម្រាបថា ព្រឹទ្ធសភា នីតិកាលទី៥ មានសមាជិក៦២រូប ក្នុងនោះមាន២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន និង៥៨រូប ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២០ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


