ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ បន្ទាប់ពីបេសកកម្មដឹកនាំជាតិជាង ៤០ ឆ្នាំ សម្ដេច នឹងបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់ ដើម្បីរួមចំណែកកាន់ចង្កូតនាវាកម្ពុជាឲ្យគង់វង្ស
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា «បន្ទាប់ពីបេសកកម្មដឹកនាំជាតិរយៈពេលជាង ៤០ ឆ្នាំ ក្នុងឋានៈជា នាយករដ្ឋមន្ត្រី សម្ដេច នឹងបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការកាន់ចង្កូតនាវាកម្ពុជា ឲ្យស្ថិតស្ថេរ គង់វង្ស លើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ»។

នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានសរសេរថា ឯកឧត្ដម សូមគោរពអបអរសាទរដ៏ក្លៀវក្លាបំផុត ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែល សម្ដេច ត្រូវបានសម័យប្រជុំលើកទី ១ ព្រឹទ្ធសភា នីតិកាលទី ១ បោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា ដោយសំឡេង ៦២ លើ ៦២។
ឯកឧត្ដម ហ៊ុន ម៉ានី សរសេរបន្តថា ក្នុងនាមជាអ្នកជំនាន់ក្រោយ ឯកឧត្ដម សូមសម្ដែងនូវក្តីកតញ្ញូកតវេទីដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់កម្លាំងកាយ ចិត្ត ធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីជាតិ មាតុភូមិ និងប្រជាជនរបស់ សម្ដេច។ បន្ទាប់ពីបេសកកម្មដឹកនាំជាតិរយៈពេលជាង ៤០ ឆ្នាំ ក្នុងឋានៈជា នាយករដ្ឋមន្ត្រី សម្ដេច នឹងបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការកាន់ចង្កូតនាវាកម្ពុជា ឲ្យស្ថិតស្ថេរ គង់វង្ស លើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សរសេរបញ្ជាក់ថា ការបោះឆ្នោតផ្តល់សេចក្ដីទុកចិត្តជូន សម្ដេចតេជោ ដើម្បីដឹកនាំស្ថាប័នកំពូលមួយនេះ គឺពិតជាបង្ហាញយ៉ាងជាក់ច្បាស់នូវតួនាទីដ៏ឧត្តុង្គឧត្ដមរបស់ សម្ដេចតេជោ ដែលប្រជារាស្ត្រខ្មែរច្រើនលើសលប់គោរព ស្រឡាញ់ ដ៏ជ្រាលជ្រៅ និងតែងតែមានជំនឿចិត្តយ៉ាងមុតមាំលើគតិបណ្ឌិត និងភាពវៃឆ្លាតរបស់ សម្ដេចតេជោ ក្នុងការដឹកនាំប្រទេសជាតិ។
ជាចុងក្រោយ ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមយាងបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គល គ្រប់ប្រការជូន សម្ដេចតេជោ និង សូម សម្ដេច សម្រេចជោគជ័យយ៉ាងត្រចះត្រចង់ក្នុងភារកិច្ចដឹកនាំព្រឹទ្ធសភា សំដៅរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព ភាពសំបូរសប្បាយ រុងរឿង និងប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅ។

គួរជម្រាបថា បន្ទាប់ពីទទួលជោគជ័យដ៏មហាសាលលើបេសកកម្មដឹកនាំជាតិ ពោរពេញដោយក្តីលំបាកមិនអាចគណនារយៈពេលជាង ៤០ ឆ្នាំ ក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជានោះ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តតួនាទីភារកិច្ចថ្មីជាប្រធានព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលមួយរបស់ជាតិ។
ក្នុងសម័យប្រជុំលើកដំបូងព្រឹទ្ធសភានីតិកាលទី ៥ កាលពីព្រឹកថ្ងៃពុធ ទី ៣ ខែមេសា ឆ្នាំ ២០២៤ នេះ មួយថ្ងៃមុនខួប ៥៤ ឆ្នាំ នៃការប្រែក្លាយជីវិតជាយុទ្ធជនប្រយុទ្ធដណ្តើមអំណាច ថ្វាយ សម្តេច នរោត្តម សីហនុ នោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភា ៦២ លើ ៦២ សំឡេង ឲ្យធ្វើជាប្រធានដឹកនាំព្រឹទ្ធសភា៕
អត្ថបទ ៖ ពិសី

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


